ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់

78

 

ភ្នំពេញ៖ រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ៤.៣៦០.៣៩៧នាក់ កើនឡើង១០,៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣.១០៤.៤៨៩នាក់ ស្មើនឹង៧១,២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦,៦% (ក្នុងនោះ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១.៤២៧.៤៨៧នាក់ កើន១៤,៧%, តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១.១៨៨.២៥៤នាក់ ថយចុះ៩,១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨.៧៤៨នាក់ កើនឡើង៣៤៣,៥%)។
ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១.១៦០.៧៤៦នាក់ ស្មើនឹង២៦,៦% នៃចំនួនសរុប ថយចុះ២,៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥.១៦២នាក់ ស្មើនឹង២,២% នៃចំនួនសរុប កើនឡើង២,៩%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលផ្សាយលើផេកហ្វេសប៊ុកកាលពីថ្ងៃទី៧តុលា។

ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាព នៅក្នុងរយៈ៨ខែ ដើមឆ្នាំនេះដូចជា៖ តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.៨០៨.៥៦១នាក់ ស្មើនឹង៥៣,៨% នៃចំនួនភ្ញៀវសរុប កើនឡើង២៧,៤%។ សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១.៥៥១.៨៣៦នាក់ ស្មើនឹង២៩,២% នៃចំនួនភ្ញៀវសរុប ថយចុះ១១,១%។ តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤.៥៣៧នាក់ ស្មើនឹង១៥,២% កើនឡើង៣៦,៥%។ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦.៧២៣នាក់ ស្មើនឹង១,១% កើនឡើង៩,១%។ តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣៦.៩៥៧នាក់ ថយចុះ៣,៣%។

ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩នេះ មានទេសចរណ៍កម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១.៣៤៧.០៦០នាក់ កើនឡើង៤,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់។

សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំប្រជុំពិភា​​​​​​​​​ក្សាពង្រឹងគុណ​​​​​​​​ភាពសេវា​​​​​​​ទេសចរ​​​​​​​​​​​ណ៍របស់ក្រុមហ៊ុនអាកា​សច​​​​​រណ៍ក្នុងស្រុក និងសិ​​​​​​​​​​​​​​​​​ក្សាពិគ្រោះ​​​​​​​​​​​​​​​​​​ពិនិត្យអំពីទីផ្សារគោលដៅទេ​​​​​​​​​សចរណ៍សំ​​​​​​​​​​​​​ខាន់នៅក្នុងតំបន់​​​​​​​​​​​​​​​​ ថ្ងៃទី២៨ ខែសី​​​​​​​​​ហា នេះ បា​​​​​​​នរក​​​​​​​​​​​​​​ឃើញថា បញ្ហាភ្ញៀវទេស​​​​​​​​​ចរអ​​​​​​​​​​ន្តរជា​​​​​​តិ ទៅទស្សនា ខេត្តសៀមរាប មាន​ការធ្លាក់ចុះ​ គឺដោ​​​​​​​​​​​​យសារ ព្រលាន​​​​​​​​​​យន្តហោះ​​​​​​​​​​​​​​​​​​​​​អន្តរជាតិ នៅ​​​​​​​​​​​​​ខេត្តសៀមរា​​​​​​​​​ប ផ្អាកកា​​​​​​​​​​រទ​​​​​​​​​​​​​​​​​​ទួល​​​​​​​​​ចុះ​​​​ចតយន្តហោះប្រភេទធំៗ។

ថ្លែងប្រាប់​បណ្តាអ្នកសារ​​​​ព័ត៌​​​​​​​​មានក្រោ​​​​​​​​​​​​​យកិច្ចប្រជុំនេះ លោក ថោង​​​​​​​​​​​​​​ ខុន រដ្ឋមន្ត្រីក្រសួង​​​​​​​​ទេសចរ​​​​​​​​​​​​​​​​​ណ៍ លើក​​​​​​​​​​ឡើងថា​​​​​​​​​ ក្នុងរយៈពេល៦ ដើមឆ្នាំ២០១​៩នេះ ភ្ញៀវទេសចរជា​​តិអ​​​​​​​​​​​​​​ន្តរជាតិ និងអ្នកដំណើ​​​​​​​​រធ្វើដំណើរ​​​​​​​​​​​​​​តាមផ្លូវអា​​​​​​​​​​កាស កើន​​​​​​​​​​​​​​​​​ឡើងយ៉ា​​​​​​​​​​​​​​​​​​​​ងគំហុក​​​​​​​​​​ ក្នុងនោះ ព្រលាន​យន្តខេត្តព្រះសី​​​​​​ហនុទទួល​​​​​​​​​ការហោះ​​​​​​​​ហើ​​​​​​​​​រយន្តហោះ ​​​​​​​​​​​​កើតឡើង​​​​​​​​២៥០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​% ខណៈព្រលា​​​​​​​​​នយន្តហោះ​​​​​​​​​​​​អន្តរជាតិ​​​​​​​​​នៅរាជ​​​​​​​​ធានីភ្នំពេញក៏មានការកើ​នឡើង ប៉ុន្តែ ព្រលា​​​​​​​​​​នយន្តហោះ​​​​​​​​​​​​​​​​​​​​​​​នៅខេត្តសៀមរាប ​​​​​​​​​​​​​​គឺថ​​​​​​​​​​​​យចុះក្នុងកម្រិត​​​​​​​​តិច​​​​តួច។

លោក ​​​បញ្ជាក់ថា ការធ្លាក់​​​​​​​​​​​​​​​​​ចុះភ្ញៀវទេសចរ​​​​​​​​​​​​​​​​​​​​​ទៅទស្សនា ខេត្ត​​​​​​​​​​​​​​​​​សៀមរាប នេះ ​​​​​​​​​គឺបា​​​​​​​​​​នកើតឡើងដោ​​​​​​​​​យសា​​​​​​​​​រ កន្លង​​​​​​​​​​មក I​​​​​​​​​​​​​​​​​​​​​​​​​​​​CC អង្គរ ក៏ដូច អាយកូមូស និង​អាជ្ញាធរ​​​​​​​​​​​ពាក់ព័ន្ធ បានផ្អាក​​​​​​​​​​កា​​​​រចុះចត​​​​​​​​​យន្តហោះប្រភេ​​​​​​​​​​ទធំៗ ដែល​​​​​​​​​​​​​ការចុះច​​​​​​​​​​​​​​តនោះ ធ្វើរំ ​ញ័រប្រាង្គប្រា​​​សាទអង្គរ។

ទោះយ៉ាងណា​ លោក ​​​ថោង ខុ​​​​​​​​​​​​​​​​​​​​ន ថ្លែងថា បន្ទាប់​​​​​​​​ពីអា​​​​​​​​​​​​​​​​​​យកូម៉ូស ផ្តល់ឯ​​​​​​​​​​​​​​កភាព​​​​​​​​​ឲ្យយន្ត​​​​​​​​​​​​​​​​ហោះប្រភេទធំ​​​​​​​​​នេះ ​​​​​​​​​​​ចុះច​​​​​​​​​​​ត​​​​នៅព្រលានយន្តហោះ ខេត្តសៀមរាប​ ឡើងវិញ យើងរំ​​ពឹង​​​​​​​​​​ថា ភ្ញៀវទេស​​​​​​​​​​​ចរអន្តរជា​​​​​​​​​​​​​​តិ ទៅទស្សនា ​​​​​​​​​​​​​ខេត្តសៀមរាប​​​​​​​​​​​​ កើន​​​​​ឡើងវិញ។
នៅក្នុងរយៈ​​​​​​​​​​ពេលព្រលា​​​​​​​​​​​​​​​​​​នយន្តហោះ​​​​​​​​​​​​​​​​​​​​​ខេត្តសៀមរាបផ្អាក​​​​​​​​​​​ការទទួល​​​​​​​​​ការចុះ​​​​​​​​​ចត​​​​​​​​​​​​​​​យន្ត​​​​​ហោះប្រ​​​​​​​​ភេទធំៗ បានធ្វើឲ្យ កញ្ចប់​​​​​​​​​សេវាទេសចរ​​​​​​​​​ណ៍ធំ​​​​​​​ៗ ដែលក្រុមហ៊ុនប​រទេ​​​​​​​សរៀបចំដឹកជ​​​​​​ញ្ជូនភ្ញៀវអន្តរជា​តិទស្សនា​​​​​​​​សៀមរាប​​​​​​​​​​​​​​អង្គរ ​​​​មួយចំនួនធំគឺត្រូវបានខ​កខាន ហើយបានធ្វើឲ្យគេ​​​​​​​​​​​​​​​ផ្លាស់ប្តូរទិស​​​​​​​​ដៅទៅទ​​​​​​​​​​​​​​​​ស្សនា តំបន់​​​​​​​​​​​​​​​​ឆ្នេរសមុទ្រ និ​​​​​​​​​ងរាជ​​​​​​​​​​​​​ធានីភ្នំ​​​​​​​​​​​​ពេ​​​​ញ៕

អត្ថបទដែលជាប់ទាក់ទង