ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន ៣៤ ខ្សែ ប្រវែង ៨៤៥០៥ ម៉ែត្រ

513


ព្រះសីហនុ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គ.អ.ឆ.ក សម្រេចលើកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន ៣៤ ខ្សែ ប្រវែង ៨៤៥០៥ ម៉ែត្រ ចែកចេញជាបីប្រភេទ៖
ក. ប្រភេទទី ១៖ មហាវិថី មានចំនួន ៣ ខ្សែ ប្រវែងសរុប ២២ ៧៣១ ម៉ែត្រ មានទទឹង ៥០ ម៉ែត្រ ផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន៖
 មហាវិថីរាម (លេខ ៤៥) ប្រវែង ៧ ២៥០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកអាកាសយានដ្ឋានអន្តរជាតិខេត្ត “កងកេង” រហូតដល់មហាវិថីឆ្នេររាម
 មហាវិថីឆ្នេររាម ប្រវែង ៥ ៩៨១ ម៉ែត្រ និងស្ពានចំនួន ២ កន្លែងទី១ ប្រវែង ៧៥ ម៉ែត្រ និងទី២ ប្រវែង ៥០ ម៉ែត្រ តភ្ជាប់ពីមហាវិថីរាមទៅតំបន់អូរត្រេះ
 មហាវិថីជំទាវម៉ៅ (លេខ ៤៧) ប្រវែង ៩ ៥០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅដល់វិថីឆ្នេររាម និងវិថីចំណោតអូរត្រាវ។
ខ. ប្រភេទទី ២ ៖ វិថី មានចំនួន ១៤ ខ្សែ ប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹងពី ២០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ផ្លូវរថយន្ត ២ ទៅ ៤ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន៖
1. វិថីលេខ ៨៣៧-១ ប្រវែង ១ ៧០៦ ម៉ែត្រ តភ្ជាប់វិថីចំណោតអូរត្រាវទៅកាន់វិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ។
2. វិថីអូរត្រេះ ប្រវែង ៥ ៦៨៦ ម៉ែត្រ តភ្ជាប់ពីអូរត្រជាក់ចិត្តទៅកាន់វិថីមិត្តភាព។
3. វិថីអូរឈើទាល(លេខ ៥០០) ប្រវែង ៣ ៧៤១ ម៉ែត្រ តភ្ជាប់ពីរង្វង់មូលតោពីរទៅកាន់វិថីឆ្នេរអូរត្រេះ ។
4. វិថីកោះពូឡូវៃ (លេខ ៣០០) ប្រវែង ៣ ៤០៦ ម៉ែត្រ តភ្ជាប់ពីរង្វង់មូលតោពីរទៅកាន់វិថីមិត្តភាព និងវិថីអូរឈើទាល។
5. វិថីឯករាជ្យ (លេខ ១០០) ប្រវែង ៥ ៣៦៥ ម៉ែត្រ តភ្ជាប់ពីរង្វង់មូលតោពីរទៅកាន់វិថីផែព្រះសីហនុ និងវិថីមិត្តភាពកម្ពុជា-រុស្ស៊ីលេខ (៧០៥)។
6. វិថី២ធ្នូ (លេខ ៦០០) ប្រវែង ៦ ២៨៧ ម៉ែត្រ តភ្ជាប់ពីរង្វង់មូលតោពីរទៅកាន់វិថីមិត្តភាពកម្ពុជា-រុស្ស៊ី ត្រង់ចំណុចព្រះរាជដំណាក់។
7. វិថីលំហែព្រះភូមិន្ទ (លេខ ៤០០) ប្រវែង ១ ៣៤៦ ម៉ែត្រ តភ្ជាប់ពីរង្វង់មូលតោពីរទៅកាន់ផ្លូវលេខ ៥០៧ ត្រង់ចំណុចអារីស្តុន។
8. វិថីឆ្នេរអូរត្រេះ ប្រវែង ៤ ៤៥០ ម៉ែត្រ តភ្ជាប់ពីវិថីឆ្នេរអូរឈើទាលទៅកាន់អូរត្រជាក់ចិត្ត។
9. វិថីបុរីកម្មករ (លេខ ១១២) ប្រវែង ១ ៩៤៦ ម៉ែត្រ តភ្ជាប់ពីវិថីមិត្តភាពកម្ពុជា-រុស្ស៊ីទៅកាន់វិថីឯករាជ្យ។
10. វិថីជោតញ្ញាណ (លេខ ៧០១) ប្រវែង ១ ០០៥ ម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ ៤ ត្រង់ចំណុច សួនច្បារមុខក្រុមហ៊ុនស្រាបៀរអង្គរទៅកាន់ផ្លូវលេខ ៨០១។
11. វិថី២៨ មិថុនា (លេខ ១២៣) ប្រវែង ២ ០០០ ម៉ែត្រ តភ្ជាប់ពីវិថីឯករាជ្យ ត្រង់រង្វង់មូលត្រីដូហ្វីន ទៅកាន់វិថី២ធ្នូ។
12. វិថីមិត្តភាពកម្ពុជា-រុស្ស៊ី (លេខ ៧០៥) ប្រវែង ៤ ៣៥៣ ម៉ែត្រ តភ្ជាប់ពីចំណុចប្រសព្វវិថី
ផែព្រះសីហនុ ទៅកាន់វិថី២ធ្នូ។
13. វិថីចំណោតអូរត្រាវ (លេខ ៤៩) មានប្រវែង ៦ ៥០៦ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់តំបន់អូរត្រេះ។
14. វិថីសន្តិភាព (លេខ ១៣៥) ប្រវែង ២ ១៦០ ម៉ែត្រ តភ្ជាប់ពីវិថីឯករាជ្យទៅកាន់វិថី ២ធ្នូ។
គ. ប្រភេទទី ៣ ៖ អនុវិថី មានចំនួន ១៧ ខ្សែ ប្រវែងសរុប ១១ ៨១៧ ម៉ែត្រ មានទទឹងពី ៨ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ចែកជាផ្លូវរថយន្ត ២ គន្លង និងផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន៖
1. ផ្លូវកាត់ទទឹងវិថីអូរត្រេះនិងវិថីឆ្នេរអូរត្រេះ ប្រវែង ៥៥២ ម៉ែត្រ តភ្ជាប់វិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ។
2. ផ្លូវលេខ ៨០១ ប្រវែង ៩៦៤ ម៉ែត្រ តភ្ជាប់ពីវិថីជោតញ្ញាណទៅកាន់វិថីមិត្តភាព។
3. ផ្លូវលេខ ៥០១ ប្រវែង ២៥០ ម៉ែត្រ តភ្ជាប់ពីអូរឈើទាលទៅកាន់វិថីកោះពូឡូវៃ។
4. ផ្លូវលេខ ៥០៣ ប្រវែង ១៣០ ម៉ែត្រ តភ្ជាប់ពីវិថីអូរឈើទាលទៅកាន់វិថីលំហែព្រះភូមិន្ទ។
5. ផ្លូវលេខ ៥០៥ ប្រវែង ១៣០ ម៉ែត្រ តភ្ជាប់ពីវិថីអូរឈើទាលទៅកាន់វិថីលំហែព្រះភូមិន្ទ។
6. ផ្លូវលេខ ៥០៧ ប្រវែង ២៦៧ ម៉ែត្រ តភ្ជាប់ពីវិថីអូរឈើទាលទៅកាន់វិថីកោះពូឡូវៃ។
7. ផ្លូវគុជអាស៊ី (លេខ ១ ២៣៧) ប្រវែង ១ ០៦០ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ១១៥ ទៅកាន់វិថី
២៨មិថុនា (លេខ ១២៣)។
8. ផ្លូវលេខ ១១៥ ប្រវែង ១ ៤១៥ ម៉ែត្រ តភ្ជាប់ពីវិថី ២ធ្នូ ទៅកាន់វិថីឯករាជ្យ។
9. ផ្លូវលេខ ៦០២ ចាប់ពីវិថី ២ធ្នូ ទៅដល់វិថី ២៨មិថុនា ប្រវែង ៨៦៧ ម៉ែត្រ តភ្ជាប់ពីវិថី ២ធ្នូ ទៅកាន់វិថី ២៨មិថុនា។
10. ផ្លូវលេខ ៦០៨ ប្រវែង ១ ០០០ ម៉ែត្រ តភ្ជាប់ពីវិថីសន្តិភាពទៅកាន់វិថី ២ធ្នូ។
11. ផ្លូវលេខ ៥០២ ប្រវែង ៣២០ ម៉ែត្រ តភ្ជាប់ពីវិថីអូរឈើទាលទៅកាន់ផែទេសចរណ៍អូរឈើទាល។
12. ផ្លូវលេខ ៨១០ ប្រវែង ១ ២៣៥ ម៉ែត្រ តភ្ជាប់ពីវិថីមិត្តភាពទៅកាន់ផ្លូវលេខ ៨១៨៨។
13. ផ្លូវលេខ ៨១៨៨ ប្រវែង ៨០៥ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ៨១០ ទៅកាន់ផ្លូវលេខ ៨១៨។
14. ផ្លូវលេខ ១០២ ប្រវែង ១ ៣១៧ ម៉ែត្រ តភ្ជាប់ពីវិថីកោះពូឡូវៃទៅកាន់វិថីឯករាជ្យ។
15. ផ្លូវលេខ ៨០៦ ប្រវែង ៧៣០ ម៉ែត្រ តភ្ជាប់ពីវិថីមិត្តភាពទៅកាន់ផ្លូវលេខ ១០៦។
16. ផ្លូវលេខ ១០៦ ប្រវែង ៤២៥ ម៉ែត្រ តភ្ជាប់ពីវិថីឯករាជ្យទៅកាន់ផ្លូវលេខ ៨០៦។
17. ផ្លូវលេខ ១២៦ ប្រវែង ៣៥០ ម៉ែត្រ តភ្ជាប់វិថីមិត្តភាពកម្ពុជា-រុស្ស៊ីទៅកាន់វិថីឯករាជ្យ។ I.
អំពីស្តង់ដា និងលក្ខណៈបច្ចេកទេស
ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
1. គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ ដែលត្រូវដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។
2. កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។
3. សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិត (detailed design) នៃខ្សែផ្លូវនីមួយៗ ដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោមតាមបទដ្ឋានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន៖
 ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០ មីលីម៉ែត្រ ក្រាលកៅស៊ូបេទីម (Asphalt Concrete) កម្រាស់ ៧០ មីលីម៉ែត្រ។ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២ មីលីម៉ែត្រ
 ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង (Concrete Slab)និងផ្លូវជិះកង់ទទឹង ១,៥០ ម៉ែត្រ ក្រាលកៅស៊ូបេទីម កម្រាស់ ៥០ មីលីម៉ែត្រ និងមានដាំស្មៅ និងដើមឈើជាផ្ទៃជ្រាបទឹក
 ដាំដើមតែនៅតាមផ្លូវដែលមានសួនកណ្តាលចែកផ្លូវ
 បង្កប់លូទឹកភ្លៀងមុខកាត់ ១ ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ ម៉ែត្រ តាមបណ្តាយសងខាងផ្លូវ
 មានបង្គោលភ្លើងប្រើថាមពលព្រះអាទិត្យ
 មានគំនូសនិងផ្លាកសញ្ញាចរាចរណ៍ តាមបទដ្ឋានបច្ចេកទេស។
II. អំពីការគ្រប់គ្រងគម្រោង
1. រដ្ឋបាលខេត្តព្រះសីហនុជាអាណាប័កដើមខ្សែនិងជាអ្នកម្ចាស់ការក្នុងការអនុវត្តគម្រោង។ រដ្ឋបាលខេត្តព្រះសីហនុ ត្រូវអនុវត្តគម្រោងក្រោមការណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
2. អ្នកទទួលការ មាន ១. កងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប (នាយឧត្តមសេនីយ៍ ខេង សុមេធ) ២.កងវិស្វកម្មលេខ ១៧៨ ស្ពាន-ថ្នល់ (ឧត្តមសេនីយ៍ឯក សឿន រឿត) ៣.ក្រសួងសាធារណការនិងដឹកជញ្ជូន និង ៤.ក្រុមហ៊ុនឯកជនមួយចំនួនដែលមានបទពិសោធន៍និងស្នាដៃល្អក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការ និងពុំមានឈ្មោះក្នុងបញ្ជីខ្មៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។
3. អ្នកម្ចាស់ការ ត្រូវអនុវត្តនីតិវិធីចរចាថ្លៃ និងចុះកិច្ចសន្យាផ្ទាល់ជាមួយអ្នកទទួលការ តាមការណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
4. រយៈពេលសាងសង់ត្រូវបានកំណត់ ៨ (ប្រាំបី) ខែ គិតចាប់ពីថ្ងៃខែឆ្នាំ ចុះកិច្ចសន្យា ដែលគ្រោងនៅដើមខែវិច្ឆិកា ឆ្នាំ ២០១៩។
5. គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោង៕

អត្ថបទដែលជាប់ទាក់ទង