ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស​២​នាក់​រង​របួសធ្ងន់​ ក្នុង​ហេតុ​ការ​ណ៍រថយន្ត៣គ្រឿងបុកគ្នា នៅ​ខេត្ត​ព្រះ​សីហ​នុ​

100

 

ខេត្ត​ព្រះ​សីហ​នុ​៖​ រថយន្ត​ដឹក​ថ្ម​ ១​គ្រឿង​ បាន​បុក​រុញ​ពីក្រោយ​រថយន្ត​ចំនួន​ ២​គ្រឿង​ទៀត​ ដែល​បើកបរ​ទិស​ដៅ​ស្របគ្នា​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​ ០៩​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៩​ លើ​ផ្លូវជាតិ​លេខ​៤​ មុខ​រោងចក្រ​ក្រោ​ន​ជិត​ផ្លូវ​ចូល​សាលា​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​ទាំង​២​នាក់​រួម​មាន​ ១/​ ឈ្មោះ​ ណៃ​ ចិន្ដា​ ភេទ​ ប្រុស​ អាយុ​ ១៥​ឆ្នាំ​ មុខរបរ​ កម្មករ​ មាន​ទីលំនៅ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​ ២/​ ឈ្មោះ​ លិ​ ប៊ុ​ន​ថេ​ង​ ភេទ​ ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មុខរបរ​ កម្មករ​ មាន​ទីលំនៅ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ត​ ។​ (​នាក់​ទាំង​២​ជា​អ្នក​រួម​ដំណើរ​លើ​រថយន្ត​TACOMA)​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ។​

​ប្រភព​ដដែល​បន្ត​ថា​៖​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​មួយ​កើតឡើង​ បង្ក​ដោយ​រថយន្ត​ដឹក​ថ្ម​ ១​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ស​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 3D-0778​ របស់​ក្រុមហ៊ុន​ R​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​ទិស​ដៅ​ពី​ភ្នំពេញ​ មក​ខេត្ត​ព្រះ​សីហ​នុ​ លុះដល់​ចំណុច​ខាងលើ​បាន​បុក​រុញ​ពី​ខាងក្រោយ​រថយន្ត​ចំនួន​ ២​គ្រឿង​ទិស​ដៅ​ស្របគ្នា​ ១-​ម៉ាក​TACOMA​ ពណ៌​ស​ ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-4838​ អ្នកបើកបរ​ឈ្មោះ​ ឈុ​ន​ ចេ​ង​ ភេទ​ ប្រុស​ អាយុ​ ៥៥​ឆ្នាំ​ មុខរបរ​សិប្បកម្ម​កាត់​កញ្ចក់​ មាន​ទីលំនៅ​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ អ្នក​រួម​ដំណើរ​ចំនួន​ ២​នាក់​ អង្គុយ​ខាងក្រោយ​ ។​ ២-​ម៉ាក​ IZUZU​ ពណ៌​ខៀវ​ ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-8409​ ដឹក​ទឹក​សុទ្ធ​ឈ្មោះ​ ចន្ទ​រះ​ អ្នកបើកបរ​ ឈ្មោះ​ សឿ​ ភេទ​ ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ចំណែកឯ​ វត្ថុ​តាង​រថយន្ត​ចំនួន​ ៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ស្ទូច​យក​ចេញ​សំរួល​ចរាចរណ៍​ ហើយ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង