មានប្រជាពលរដ្ឋខ្មែរម្នាក់ របួសដោយសារមីន បណ្តាលឲ្យដាច់ជើងខាងស្ដាំ
ខេត្តពោធិសាត់៖ អាជ្ញាធរមីន (Cambodian Mine Action Authority) បានផ្សាយព័ត៌មានថា នៅព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០១៩ នៅវេលាម៉ោង៨និង១០ព្រឹក មានប្រជាពលរដ្ឋខ្មែរម្នាក់ បានរបួសដោយសារមីន បណ្តាលឲ្យដាច់ជើងខាងស្ដាំ នៅត្រង់ចំណុច៨៥ ស្ថិតនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
បុរសម្នាក់ឈ្មោះឈន វិរៈអាយុ២៩ឆ្នាំ បានរងគ្រោះដោយគ្រាប់មីនបន្សល់ពីសមយ័សង្គ្រាម ក្រោយបុរសរងគ្រោះ និងស្ត្រីជាភរិយាឈ្មោះនូច ស្រីនិច អាយុ២៧ឆ្នាំមានកូនស្រីម្នាក់ ដើរមើលចំការស្រូវរបស់ខ្លួន នៅចំណុចអូរអុកគូថ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួចជាន់ចំគ្រាប់មីនចាស់កប់ក្នុងដី ផ្ទុះត្រូវជើង បណ្ដាលឲ្យដាច់ជើងស្ដាំ។ ក្រោយហេតុការណ៍សាច់ញាតិ ក្រុមអ្នកភូមិនិងសមត្ថកិច្ច កងទព័នៅតំបន់នោះ ក៏បានចាត់ចែងជួយបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ៕