ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសរលាកខ្លួន
កំពង់ធំ៖ នៅថ្ងៃ អង្គារ ១០កើត ខែ អស្សុជ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៩
វេលាម៉ោង ១២ និង ៣០ នាទី ដោយទទួលបានព័ត៌មាន ថាមានករណីអគ្គិភ័យកើតមានឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិ ថ្នល់បែក ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញ ការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងចុះអន្តរាគមន៍ ពន្លត់អគ្គិភ័យ ដែលកំពុងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០១ ខ្នង ។
ម្ចាស់ផ្ទះឈ្មោះ ព្រំ គឹមយ៉ុន ភេទ ស្រី អាយុ ៦៤ឆ្នាំ(រងរបួសរលាកខ្លួន )។ផ្ទះទំហំ ០៦ម៉ែត្រ x ០៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹករនាបក្តារ ។ខូចខាត គឺឆេះផ្ទះ០១ ខ្នងទាំងស្រុង,មាសចំនួន១៣ ជី ,ក្រវិលផ្លាកទីន ០១គូ,អង្ករចំនួន ០២បេទម្ងន់ ៥០ គីឡូក្រាម,ប្រាក់ចំនួន១០.០០០.០០០រៀល,ចិញ្ចៀន ០២វង់,ទូរស័ព្ទចំនួន ០៣ គ្រឿង,សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
កិច្ចប្រតិបត្តិការ ពន្លត់អគ្គិភ័យ នៅចំនុចខាងលើនេះដែរកម្លាំងចូលរួមប្រមាណ ៣០នាក់ និងរថយន្តអគ្គិភ័យចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ ម៉ែត្រគុបទើបរលត់ទាំងស្រុងនិងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្ត បានជូនជនរងគ្រោះទៅព្យាបាលរបួស មន្ទីពេទ្យបង្អែកខេត្តកំពង់ធំ ។
យោងតាមការស្រាវជ្រាវពិនិត្យនៅទីកន្លែងមន្ត្រីជំនាញបានដឹងថា មូលហេតុ ដែលបង្ករឲ្យមានអគ្គិភ័យកើតឡើងគឺបណ្ដាមកពី ឆ្លងចរន្តអគ្គិសនី ៕