ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សីបន្តពង្រឹងការងារ សន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាព ទាំងថ្ងៃ និងយប់

138
 ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សី នៅតែបន្តការពង្រឹងការងារសន្តិសុខនៅតាមគោលដៅ និងល្បាតចល័តការពារសុវត្ថិភាព ទាំងថ្ងៃ និងយប់ ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពើរដ្ឋក៏ដូចជាបងប្អូនអាជីវករ។
    មន្ត្រីនៃគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា សំរាប់ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩នេះ អាជីវករបើកតូបលក់ដូរ និងអតិថិជនចេញចូលផ្សារជាធម្មតា ។
 ចំពោះ ការងារសន្តិសុខ-សុវត្ថិភាព យើងបានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់ ។ បន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ។
   គណៈកម្មការផ្សារ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
  ចាប់ពីវេលាម៉ោង៧.៣០នាទីព្រឹក រហូតដល់ម៉ោង១៨.០០នាទីល្ងាច គណៈកម្មការផ្សារ បន្តដឹកនាំកម្លាំងចំនួន៤នាក់ ចុះប្រចាំការនិងរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវ១៦៦កែង១៤១ ។
   ចំពោះបញ្ហាចរាចរណ៍នៅតាមបណ្តោយផ្លូវ១៨២មានការកកស្ទះបន្តិចបន្តួច កម្លាំងសន្តិសុខតាមគោលដៅសហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ជួយសម្រួលចរាចរណ៍កុំអោយកកស្ទះ ដើម្បីិឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ។
  ដោយឡែក សំរាប់ការងារអនាម័យ-បរិស្ថានវិញ
 ភ្នាក់ងារអនាម័យធ្វើការជួសជុលរទេះដឹកសម្រាមឱ្យបានល្អស្អាតឡើងវិញ ។ ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។
  គណៈកម្មការផ្សារ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះដែរ បានបន្តចុះត្រួតពិនិត្យសាច់ជ្រូកនាំចូល និងលិខិតអនុញ្ញាតចេញពីបសុពេទ្យ​ និងវាយត្រាលេីសាច់ជ្រូកដេីម្បីការពារការដាក់លក់សាច់ជ្រូកឈឺនៅក្នុងផ្សារ ។ ជាលទ្ធផលគ្រប់តូបលក់សាច់ជ្រូកគឺមានច្បាប់ត្រឹមត្រូវទាំងអស់ ថ្ងៃនេះការនាំសាច់ជ្រូកចូលលក់ក្នុងផ្សារមានចំនួន៨៣៨០Kg កើនឡើងជាងថ្ងៃម្សិលមិញចំនួន៩០Kg  ៕
អត្ថបទដែលជាប់ទាក់ទង