ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមខេត្តកំពង់ឆ្នាំង ចាប់ឡានអត់ពន្ធ ជំរឹតយកលុយគេ ៥០០០ដុល្លារ

58

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីករណីឃាត់រថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងម្ចាស់រថយន្តមកកាន់អង្គភាពកងរាជអាវុធហត្ថ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រាំបួននិងសូន្យនាទី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងសេចក្តីប្រកាសនេះ លោកស្រីឧត្តមសេនីយ៍ត្រី ប្រាក់ ប៉ុណ្ណា អ្នកនាំពាក្យរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានជម្រាបបញ្ជាក់ជូនថា ទោះយ៉ាងណា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យមានការត្រួតពិនិត្យរាល់កិច្ចការរដ្ឋបាល ការបំពេញតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ គ្រប់ពេលវេលា ដូចជាករណីខាងលើនេះ នឹងធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ រកឱ្យឃើញការពិត។

កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងរីករាយទទួលយករាល់ព័ត៌មាន ការរិះគន់ក្នុងន័យស្ថាបនា ជាការរួមចំណែកកសាងអង្គភាពកងរាជអាវុធហត្ថរឹងមាំ។

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញព័ត៌មានផ្សាយនូវអត្ថបទមាន
ចំណងជើងថា “បែកធ្លាយវីដេអូ ប៉េអឹមខេត្តកំពង់ឆ្នាំងជំរឹតយកលុយគេ មន្ត្រីកងរាជអាវុធហត្ថ
ខេត្តកំពង់ឆ្នាំង ចាប់ឡានអត់ពន្ធជំរឹតយកលុយគេ ៥០០០ដុល្លារ ទើបដោះលែង មានវីដេអូ
ប្រគល់ទទួលលុយ” និងមានអត្ថបទមួយចំនួនទៀតដែលពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងទៅ។

លោកស្រីឧត្តមសេនីយ៍ត្រី ប្រាក់ ប៉ុណ្ណោះ អ្នកនាំពាក្យរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥
វេលាម៉ោងប្រាំបីនិងសាមសិបនាទី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថ បានធ្វើការត្រួតពិនិត្យ និងឈានដល់
ឃាត់រថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងម្ចាស់រថ
យន្តមកកាន់អង្គភាពកងរាជអាវុធហត្ថ ដើម្បីធ្វើការស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយពីធ្វើការ
ស្តាប់ចម្លើយ បុគ្គលដែលជាម្ចាស់រថយន្តឈ្មោះ ឈុន ឈីវជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ជន
ជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិរតនៈ ឃុំរតនៈ សង្កាត់ស្វាយប៉ោ៣ ខេត្តបាត់ដំបង រួច
មក និងដោយពិនិត្យឃើញថា បុគ្គលឈ្មោះ ឈុន ឈីវជាតិ ពុំពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស
ដែលជាសមត្ថកិច្ចរបស់កងរាជអាវុធហត្ថ ទើបបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចកងរាជ
អាវុធហត្ថដូចតទៅ៖ ១-ឈប់ជិះរថយន្តពាក់ស្លាកលេខភ្លេងនិងអត់ពន្ធតទៅទៀត។ ២-ចូលខ្លួនគ្រប់ពេលវេលា នៅពេលមានការកោះហៅរបស់សមត្ថកិច្ច។ ចំណែកឯ រថយន្តម៉ាក LEXUSRX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងបុគ្គលឈ្មោះ ឈុន ឈីវជាតិ ត្រូវបាន
ឈ្មោះ ម៉ី ស៊ីណារ៉ា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាប្រពន្ធរបស់បុគ្គលឈ្មោះ ឈុន
ឈីវជាតិធានា និងបានអនុញ្ញាតឱ្យវិលទៅលំនៅឋានវិញ។ កងរាជអាវុធហត្ថ បានកសាង
សំណុំរឿងនេះ បញ្ជូនទៅតុលាការតាមនីតិវិធី។ រីឯ រូបភាពបុគ្គលឈ្មោះ លន់ ឡន ដែលទទួល
យកលុយ បានបង្ហោះក្នុងឃ្លីបវីដេអូនោះ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថទេ។
លោកស្រីបានជម្រាបជូនថា ទោះយ៉ាងណា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យមានការពិនិត្យរាល់កិច្ចការរដ្ឋបាល ការបំពេញតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ គ្រប់ពេល
វេលា ដូចជាករណីខាងលើនេះ នឹងធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ រកឱ្យឃើញការពិត។
ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ច
សហការ និងរីករាយទទួលយករាល់ព័ត៌មាន ការរិះគន់ក្នុងន័យស្ថាបនា ជាការរួមចំណែកកសាង
អង្គភាពកងរាជអាវុធហត្ថរឹងមាំ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីមន្រ្តីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់រថយន្តអត់ពន្ធ ជំរិតយកប្រាក់៥,០០០ដុល្លារ កំពុងល្បីកក្រើកពេញបណ្តាញសង្គម និងជាការចាប់អារម្មណ៏បំផុតពីអ្នកសារព័ត៌មានផងដែរ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសង្គម លោក ផែង វណ្ណៈ បានលើកឡើងថា ករណីមន្ត្រី អាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ លឹម ហាក់ ចាប់រថយន្ដអត់ពន្ធជំរឹតយកលុយគេចំនួន ៥០០០ដុល្លារ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៩ ត្រូវបានថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាអោយធ្វើរបាយការណ៍ផ្ញើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីថ្នាក់លើពិនិត្យមុននឹងបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចលើ លោក លឹម ហាក់ ។
លោក ផែង វណ្ណៈ បង្ហាញទៀតថា ករណីប៉េអ៊ឹម ខេត្តកំពង់ឆ្នាំង ចាប់ឡានអត់ពន្ធ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៩ គឺជាការចុះចាប់ដើម្បីជំរឹតយកលុយសុទ្ធសាធ ព្រោះថា ខាងសមត្ថកិច្ចគយ ក៏មិនដឹង ខាងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ក៏មិនដឹង ។ មុននេះបន្តិច ខ្ញុំ(ផែង វណ្ណៈ)បានទូរស័ព្ទសួរទៅ លោក ទិត្យ វឌ្ឍនៈ ព្រះរាជអាជ្ញាអមសា
លាដំបូងខេត្តកំពង់ឆ្នាំង លោកព្រះរាជអាជ្ញាប្រាប់ថា លោកមិនបានដឹងរឿងនេះទេ លោកទើបតែដឹងពេលព័ត៌មានផ្សាយតែប៉ុណ្ណោះ ។ ចំណែកលោក ហ៊ាល ទូច មេគយខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់ខ្ញុំ(ផែង វណ្ណៈ)តាមទូរស័ព្ទថា លោកមិនបានដឹងរឿងនេះទេ ហើយខាងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ក៏មិនបានមកសហការជាមួយសមត្ថកិច្ចគយដែរ ។
លោក ផែង វណ្ណៈ បញ្ជាក់ទៀតថា តើមន្ត្រីអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ លឹម ហាក់ ចុះចាប់រថយន្ដអត់ពន្ធនេះ តាមបញ្ជាអ្នកណា ? អ្នកណាបញ្ជាអោយយកលុយចំនួន៥០០០ ដុល្លារ ពីម្ចាស់ឡានអត់ពន្ធ ? តើនេះមិនមែនជាការចាប់ជំរឹតទេឬ ? អ្វីដែលហួសចិត្តនោះ គឺបន្ទាប់ពីបានលុយ ៥០០០ ដុល្លារ ហើយ មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានដោះលែងម្ចាស់ឡាន និង ឡានវិញ ។ ប៉ុន្ដែ មន្ត្រីអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ ម៉ៅ បានតាមទិញរថយន្ត Luxus RX 330 អត់ពន្ធនោះពីម្ចាស់រថយន្តយកមកប្រើបន្ត ។
លោក ផែង វណ្ណៈ បន្តទៀតថា ពេលនេះ ម្ចាស់រថយន្ត កំពុងរៀបចំពាក្យបណ្ដឹងប្ដឹងទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ១ ច្បាប់ ប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ មួយច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង