មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីពុលអាហារនៅហាងខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីសមត្ថកិច្ច អាជ្ញាធរដែនដី និងតំណាងម្ចាស់ហាង បានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកមូលហេតុ រណីពុលអាហារនៅខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀងដែលបណ្តាលឱ្យ បុគ្គលិក ហាងចំនួន ២៥ នាក់បានពុល បន្ទាប់ពីបរិភោគអាហារ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានសាកសួរព័ត៌មានពីជនរងគ្រោះ ពិនិត្យកន្លែងចំអិនអាហារ និងបានដកយកវត្ថុធាតុដេីមនិងគ្រឿងផ្សំអាហារចំនួន ៣ មុខ រួមមាន៖ មី ស្ពៃតឿ និងទឹកស៊ុប បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានដើម្បីវិភាគ រកសារធាតុពុល ។ បន្ថែមពីនេះ មន្ត្រីជំនាញបានចុះពិនិត្យទីតាំងចែកចាយគ្រឿងឧបភោគបរិភោគដែលផ្គត់ផ្គង់ឱ្យហាងខារ៉ាអូខេ និងបានដកយកគំរូផលិតផលមួយចំនួន បញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕