ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់៖ សមាគមធុរកិច្ចមុស្លិមថៃ​ នឹងរៀបចំពិព័រណ៍ហាឡាលអន្តរជាតិ​​ នៅកម្ពុជា​លេីកទី១​​ នាចុងខែកម្ភៈ​ ឆ្នាំ២០២០

65

 

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៩​ លោក ឧកញ៉ា​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ និងជា​អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា​ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមធុរកិច្ចមុស្លិមថៃ​ ដែលគ្រោងនឹងរៀបចំពិព័រណ៍ហាឡាលអន្តរជាតិ​​ នៅកម្ពុជា​លេីកទី១​ ឆ្នាំ២០២០ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ពិព័រណ៍​ខាងលេី​ នឹងប្រព្រឹត្ត​ទៅនៅសាលតាំងពិពណ៍កោះពេជ្រ​រយៈពេល​ ៣​ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២៨-២៩​ កកម្ភៈនិងទី​ ១​ មីនា​ ឆ្នាំ​២០២០​ ខាងមុខ​ ដែល នឹងមានដាក់តាំងនូវផលិតផល​ និង​ សេវាកម្មហាឡាល់មកពីបណ្តាប្រទេសអាស៊ាន​ និង​ ផ្សេងៗទៀត។
ក្នុងឱកាសនោះ​ លោក ទេសរដ្ឋមន្ត្រី​ ក៏បានផ្តល់បទសម្ភាសន៍ដល់​ សមាគមធុរកិច្ចមុស្លិមថៃ​ ដេីម្បីផ្សព្វផ្សាយទាក់ទាញវិនិយោគិនថៃ​ មកវិនិយោគ លេីវិស័យហាឡាលនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង