ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំសាកល្បង ប្រារព្ធពិធីរំលឹកខួបលើកទី២៥ ថ្ងៃការបង្កើតកងពលលេខ៧០
ភ្នំពេញ៖ នៅទីបញ្ជាការកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពខេមរភូមិន្ទ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានរៀបចំសាកល្បង ប្រារព្ធពិធីរំលឹកខួបលើកទី២៥ ថ្ងៃការបង្កើត កងពលរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០១៩ ឆាប់ៗនាពេលខាងមុខនេះ ។
ដើម្បីឲ្យពិធីអបអរសាទរ នៃការរំលឹកខួបនេះ បានដំណើរការទៅបានរលូន ដូចដែលបានតាមការគ្រោងទុក ក្រោមការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីត្រួតពិនិត្យ និងធ្វើការសមសាកល្បងដោយផ្ទាល់ ផងដែរ៕