ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតចៅសង្កាត់ផ្សារដេប៉ូទី២ របស់គ​ណប​ក្សប្រ​ឆាំង បានចូលសារភាព

52

ភ្នំពេញ ៖ លោកស្រី សេង សុខុន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ជាជនសង្ស័យ ម្នាក់ក្នុង​ចំ​ណោម៥នាក់ ដែលត្រូវតុលាការចេញដីការឱ្យ​ចាប់ខ្លួន ពីបទរួមគំនិតក្បត់បានចូល​សា​រភាព នៅចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានី​ភ្នំ​ពេញ ដោយបានបកអាក្រាតអំពើក្បត់ជា​​តិ​របស់ មេក្រុមឧទ្ទាម សម រង្ស៊ី ។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ចេញផ្សាយ នូវការសារភាព កំហុសរបស់ឈ្មោះ សេង សុខន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលការសារភាពនេះបានធ្វើឡើងនៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩។

គួរបញ្ជាក់ផងដែរថា លោកស្រី សេង សុខន បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ ២៤សេ ភូមិទ្រុង សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ ដែលជាអតីត ចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក (ជាជន សង្ស័យម្នាក់ ក្នុង ចំណោម០៥នាក់ ដែលត្រូវតុលាការ បានចេញ ដីកា បង្គាប់ ឱ្យនាំខ្លួនពីបទ រួមគំនិតក្បត់) បានចូលមកសារ ភាពកំហុស របស់ខ្លួនចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងបានបកអាក្រាតអំពីអំពើក្បត់ជាតិ របស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី៕

សូមទស្សនាវីដេអូនៃការសារភាពដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង