បញ្ហាកោះត្រល់យើងអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង
ភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ នេះ លោក ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដឹកនាំប្រតិភូនៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន អញ្ញើញមកធ្វើជាបទបង្ហាញក្នុងកិច្ចប្រជុំផ្ដល់ បទបង្ហាញពិគ្រោះស្វែងយល់ ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានឲ្យ
ដឹងថា៖ ពាក់ព័ន្ធបញ្ហាកោះត្រល់ លោក វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំបង្ហាញជាសញ្ញាថា “បើយោងតាមច្បាប់សមុទ្រយើងអាចប្ដឹ
ងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត”។
លោកវិល្លាមថា នេះជាការអះអាងរបស់ លោក វ៉ា គឹមហុង ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ។
ករណីនេះដែរ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានធ្វើសន្និសីទសារព័ត៌មាន
ស្តីពីលទ្ធផលនៃការបំភ្លឺរបស់លោក វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោប
ល់ អំពីកិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសក្បែរខាង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នាទីស្ដីការគណៈរដ្ឋមន្រ្តី។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការបំភ្លឺ របស់គណៈកម្មការកិច្ចការព្រំដែន ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
អំពីកិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសក្បែរខាង លោក វ៉ា គីមហុង បានថ្លែងថា បើប្រជាពលរដ្ឋណាម្នាក់មានបញ្ហា
បាត់ដីធ្លីនៅកន្លែងណាមួយ ត្រង់តំបន់ព្រំដែន អាចរាយការណ៍ប្រាប់មកគណៈកម្មការព្រំដែនកម្ពុជា ដើម្បីធ្វើការដោះស្រាយ
ភ្លាមៗ៕