ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកជំនន់នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ នៅបន្តលិច

102

សេចក្តីរាយការណ៍ពីភ្នាក់ងារភ្នំពេញរីផតធើ ពីកន្លែងកើតហេតុ បញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជនន់នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងវិញ បន្ទាប់ពីបានស្រកចុះបន្តិចនៅវេលាយប់មិញ ។ គិតត្រឹមម៉ោង ៨ ព្រឹកនេះ ទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ ម ក្នុងកម្ពស់ប្រមាណ ១,៤០-១,៥០ ម៉ែត្រ ។ ការធ្វើចរាចរឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្ន ។

អត្ថបទដែលជាប់ទាក់ទង