ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូអ៊ីរ៉ង់និងគ្រូ កម្ពុជានិយាយអ្វីខ្លះ ក្រោយពីបញ្ចប់ការប្រកួត?

79

ភ្នំពេញ៖ដោយប្រកួតនៅលើទឹកដីអ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍វគ្គជម្រុះបាល់ទាត់ពិភពលោក២០២២(2022 IFA World Cup Qualification-ACF)នាយប់ថ្ងៃទី១០តុលាក្រុមជម្រើសជាតិកម្ពុជាលេងចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់០ទល់១៤ ។

ថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីបញ្ចប់ការប្រកួតលោកMarc Wilmots ដែលជាគ្រូបង្វឹកក្រុមអ៊ីរ៉ង់មកពីប៊ែលហ្ស៊ិក
​នោះថ្លែងដោយអំណួតថាក្រុមរបស់លោកមិនទាន់ធ្វើអ្វីឲ្យអស្ចារ្យនោះទេអ្វីដែលសំខាន់គឺត្រូវរកឲ្យបាន៣ពិន្ទុទៀតនៅក្នុងជំ
នួបជាមួយបារ៉ែននៅប៉ុន្មានថ្ងៃខាងមុខនេះ ។មិនតែប៉ុណ្ណោះគោលដៅចុងក្រោយគឺវគ្គផ្ដាច់ព្រ័ត្រនាឆ្នាំ២០២២ ។
លោកបន្តថា«វាគឺជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ដូចដែលខ្ញុំបាននិយាយកាលពីមុនការប្រកួត យើងតែងតែជំរុញការប្រកួតទៅមុខ ហើយមានការប្រកួតដ៏ល្អ។ យើងកំពុងវិវត្ត ក្រុមរបស់យើងឲ្យរីកចម្រើនហើយកីឡាករវ័យក្មេងកំពុងត្រូវបានបញ្ចូលបន្ថែមក្នុងក្រុមជម្រើសជាតិផងដែរ។»
និយាយអំពីការបង្ហាញទម្រង់លេងរបស់កីឡាករអ៊ីរ៉ង់គ្រូបង្វឹកសញ្ជាតិប៊ែលហ្ស៊ីករូបនេះបានឆ្លើយតបថា៖ «យើងបានឲ្យ កីឡាករ SARDAR និង HAJI SAFIសម្រាក បន្ទាប់ពីលេងបានមួយម៉ោង។យើងមិនបានភ្លេចទេថាយើងមានកិច្ចការដ៏សំខាន់មួយទៅកាន់ប្រទេសបារ៉ែនក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។ការផ្តោតអារម្មណ៍របស់ខ្ញុំគឺប្រទេសបារ៉ែនដើម្បី
ទទួលបាន៣ពិន្ទុបន្ថែមទៀតពីការប្រកួតនេះ។ យើងមិនបានធ្វើអ្វីពិសេសទេរហូតមកដល់ពេលនេះ ហើយគោលដៅរបស់យើងគឺឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រនៃបាល់ទាត់ពិភពលោក ឆ្នាំ២០២២ និងនៅវែងឆ្ងាយទៀត។»
លោកFilexG.Dalmasគ្រូបង្វឹកក្រុមកម្ពុជាបានលើកឡើងថា «នៅពេលយើងមកដល់ទីនេះយើងមានផែនការរួចទៅហើយ។ផែនការរបស់យើងគឺមិនមែនមកប្រកួតជាមួយទម្រង់បែបការពារនោះទេ។សម្រាប់អនាគតបាល់ទាត់កម្ពុជាយើងបានព្យាយាមប្រកាន់ខ្ជាប់គោលការណ៍របស់យើង ពីព្រោះនេះគឺជាការផ្លាស់ប្ដូរ អ្នកត្រូវតែប្រឆាំងតទល់ជាមួយការផ្លាស់ប្ដូរនេះ។»
លោកក៏បាននិយាយអំពីទម្រង់លេងរបស់ក្រុមកម្ពុជាដែរថា៖«ខ្ញុំពិតជាមានមោទនភាពចំពោះពួកគេ។ ទោះបីមានស្ថានភាពបែបណាក៏ដោយ យើងបានរក្សាស្មារតីប្រយុទ្ធ ហើយនេះពិតជាមានតម្លៃណាស់។នេះជាវិធីដែលបាល់ទាត់ប្រទេសកម្ពុជាអាចរីកចម្រើនទៅ
បាននាពេលអនាគត។
លោកក៏សម្ដែងនូវការអបអរសាទរ ដល់ក្រុមជម្រើសជាតិអ៊ីរ៉ង់ និងបានបញ្ជាក់ថា អ៊ីរ៉ង់ ពិតជាសាកសមនឹងទទួលជ័យជម្នះនេះ៕

អត្ថបទដែលជាប់ទាក់ទង