ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណ:ប្រតិភូវិនិយោគពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន៤០ក្រុមហ៊ុនស្វែងយល់ពីសក្តានុពលវិនិយោគនិងទេសចរណ៍នៅខេត្តព្រះសីហនុ

52

ខេត្តព្រះសីហនុ៖គណ:ប្រតិភូវិនិយោគពាណិជ្ជកម្មនិងសេដ្ឋកិច្ចចិន៤០ក្រុមហ៊ុនដឹកនាំដោយលោកHONG ZUBIN កាលពីរសៀលថ្ងៃទី០៩ខែតុលាឆ្នាំ២០១៩នេះបានចូលជួបពិភាក្សាការងារជាមួយលោកគួចចំរើនអភិបាលខេត្តព្រះសីហនុដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនិងទេសចរណ៍នៅខេត្តព្រះសីហនុ។

   ក្នុងឱកាសនោះលោកគួចចំរើនបានជំរាបជូនពីការរីកចម្រើនរបស់ខេត្តព្រះសីហនុស្របតាមនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកអភិបាលខេត្តបន្តថារាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងធ្វើឱ្យខេត្តមានការប្រែប្រួលពីមុនខេត្តព្រះសីហនុជាខេត្តទេសចរណ៍មកដល់ពេលបច្ចុប្បន្នជាខេត្តពាណិជ្ជកម្មមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥កំពុងដំណើការនិង៤ទៀតកំពុងត្រៀមដំណើការទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០មកវិនិយោគផ្តល់ការងារជូនប្រជាពលរដ្ឋជាង៨០.០០០នាក់

 

អត្ថបទដែលជាប់ទាក់ទង