បន្ទាប់ពីស្រែកឡូឡារួចក៏ជិះម៉ូតូទៅបាត់ តែពេលត្រឡប់មកវិញបែជាជួបរឿងដែលស្មានមិនដល់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ខែតុលា ឆ្នាំ២០១៩វេលាម៉ោង២២ម៉៣០នាទីនៅចំណុចមុខផ្ទះគ្មានលេខផ្លូវបេតុងភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះហេងឥណ្ឌាបានជិះម៉ូតូឌុបមិត្តភក្កិ០២នាក់ឈ្មោះសានភេទប្រុសនិងឈ្មោះសុខលីភេទប្រសុ ចេញពីសង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យត្រឡប់ទៅផ្ទះនៅភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ចំណុចមុខផ្ទះរបស់ជនសង្ស័យឈ្មោះតែមស្រស់ ជនរងគ្រោះឈ្មោះហេងឥណ្ឌា បានស្រែកឡូឡា ហើយក៏បើកហួសម៉ូតូទៅផ្ទះរបស់មិត្តភក្កិឈ្មោះសាននិងឈ្មោះសុខលី (ដែលនៅក្បែរផ្ទះជនសង្ស័យ) បន្ទាប់មកជនរងគ្រោះឈ្មោះហេងឥណ្ឌាបានជិះម៉ូតូម្នាក់ឯងត្រឡប់មកវិញស្រាប់តែជនសង្ស័យឈ្មោះតែមស្រស់ បានយកដាវកែច្នៃចំនួន០១ដើមកាប់ទៅលើជនរងគ្រោះឈ្មោះហេងឥណ្ឌាបណ្តាលឲ្យរបួសចំកចំហៀងខាងឆ្វេង ហើយអ្នកជិតខាងបានចូលទៅជួយឃាត់ ក្នុងពេលនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានទៅដល់ក៏នាំខ្លួនជនសង្ស័យឈ្មោះតែមស្រស់យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាត់ការតាមច្បាប់តែម្តងចំនែកវត្ថុតាងចាប់យកដាវកែច្នៃចំនួន០១ដើម(ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះតែមស្រស់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕