ប្រដាល់ជើងឯកជាតិ៖ គុនខ្មែរ មេដាយមាសការពារជាតិ នាំមុខ ឯសាកលមហាផ្ទៃនាំមុខ
ភ្នំពេញ៖ការប្រកួតកីឡាប្រដាល់សាកល និងគុនខ្មែរ ជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី៧មកនោះបាន
បញ្ចប់ហើយ នៅល្ងាចថ្ងៃទី១១តុលា បន្ទាប់ដំណើរការប្រកួតចំនួន៥ថ្ងៃមកនោះ ។
ទោះបីទាំងពិធីបើកនិងបិទការប្រកួត ធ្វើរួមគ្នានៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ក៏ពិត
មែន តែប្រដាល់សាកល ប្រកួតនៅសាលហ្វឹកហាត់ប្រដាល់ ក្នុងពហុកីឡដ្ឋានជាតិ ។ចំពោះប្រដាល់គុនខ្មែរ ប្រកួតនៅមជ្ឈ
មណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ។
សម្រាប់ប្រដាល់គុនខ្មែរ ដែលមាន៨ប្រភេទទម្ងន់នោះ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាស៥គ្រឿង លើប្រ
ភេទទម្ងន់៤៨គីឡូក្រាម ទម្ងន់៥៤គីឡូក្រាម ទម្ងន់៦០គីឡូក្រាម ទម្ងន់៦៧គីឡូក្រាម និង ទម្ងន់៧១គីឡូក្រាម ។ ក្រសួងមហា
ផ្ទៃ ដណ្ដើមបានមេដាយមាស ចំនួន២គ្រឿង លើប្រភេទទម្ងន់៥៧គីឡូក្រាម និងទម្ងន់៦៣,៥០គីឡូក្រាម ។ ចំពោះរាជធានីភ្នំ
ពេញ ដែលដណ្ដើមបានមេដាយមាសមួយគ្រឿងនោះ គឺលើប្រភេទទម្ងន់៥១គីឡូក្រាម ។
ចំពោះប្រដាល់សាកល ដែលមាន៨ប្រភេទទម្ងន់ដែរនោះ ក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយប្រជែង
បានមេដាយមាសចំនួន៥គ្រឿង លើប្រភេទទម្ងន់៥២គីឡូក្រាម ទម្ងន់៥៦គីឡូក្រាម ទម្ងន់៦៤គីឡូក្រាម ទម្ងន់៦៩គីឡូក្រាម
និងទម្ងន់៧៥គីឡូក្រាម ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជែងបានបមេដាយមាសចំនួន២គ្រឿង លើប្រភេទទម្ងន់៤៩គីឡូក្រាម និងប្រភេទ
ទម្ងន់៦០គីឡូក្រាម ។ ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាស ចំនួន១គ្រឿងនោះ គឺបានលើប្រភេទទម្ងន់៨១គីឡូ
ក្រាម ។
សម្រាប់ប្រដាល់គុនខ្មែរ ដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍ កងយោធពលខេមរភូមិន្ទនោះ អ្នកដណ្ដើមបានមេ
ដាយមាស បានទទួលប្រាល់រង្វាន់ ចំនួន១.៥០០.០០០រៀល លេខ២ (មេដាយប្រាក់) បាន៩០០.០០០រៀល និងលេខ៣ (មេដាយ
សំរិទ្ធ បាន៤៦០.០០០រៀល ។
ចំពោះប្រដាល់សាកល ដែលពុំមានក្រុមហ៊ុនណា ជួយឩបត្ថម្ភនោះ ប្រាក់រង្វាន់បានទៅតាមគោលការណ៍ កំណត់របស់
ក្រសួងអប់រំ យុវជន និង កីឡា ។ លោកប៊ួយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធ កីឡាប្រដាល់សាកលកម្ពុជា បានឲ្យ
ដឹងថា សម្រាប់ជ័យលាភីមេដាយមាស បានទទួលប្រាក់រង្វាន់៣០០.០០០រៀល មេដាយប្រាក់ បានទទួល២០០.០០០រៀល
និងមេដាយសំរិទ្ធ បានទទួល១៦០.០០០រៀល ។
អ្នកប្រដាល់គុនខ្មែរ២រូប ដែលចង់បានមេដាយមាសនោះ បានទៅប្រកួតប្រដាល់សាកល ដោយដណ្ដើមបានមេដាយមាស គឺម៉ន ព្រំម៉ាញ ដែលប្ដូរមកម៉ាង ព្រំម៉ាញ ទម្ងន់៦៩គីឡូក្រាម និងនី សុភី ដែលគេស្គាល់ជាទូទៅថា ឡុង សុភី វ៉ៃក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ដែលចុះបញ្ជីវ៉ៃឲ្យក្រសួងមហាផ្ទៃ សុទ្ធតែដណ្ដើមបានមេដាយមាស ។ ពួកគេមានការខកចិត្តជាខ្លាំង នៅពេលដែលប្រាក់រង្វាន់ មានគម្លាតគ្នាខ្លាំងបែបនេះ ៕