តេក្វាន់ដូ WT បង្ហាញបញ្ជីឈ្មោះ អ្នកចូលរួម Sea Games 2019 នៅហ្វីលីពីន
ភ្នំពេញ៖ខេមរសហពន្ធ័តេក្វាន់ដូ WT បានបង្ហាញបញ្ជីឈ្មោះ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន១៩រូប ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម “Sea Games 2019” លើកទី៣០ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនាចុងឆ្នាំនៅ ប្រទេសហ្វីលីពីន។
លោក ជាតិ ខេមរា ជាគ្រូជំនួយបានប្រាប់ឲ្យដឹថា កីឡាករ- កីឡាការិនីចំនួន១៤នាក់ ដែលត្រូវចូលរួមការប្រកួតកីឡា Sea Games 2019” លើកទី៣០ ឆ្នាំ២០១៩ ដែលប្រធានប្រតិភូលោក គង់ សក្ខិដាដែលជាអគ្គលេខាធិការសហព័ន្ធ គ្រូបង្វឹកលោក ឆយ យ៉ុងសុក ព្រមទំាងអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ២នាក់ លោក ហែម សំណាង និងលោកឃឹម សត្ថា។
លោកបានបន្ត កីឡាករ- កីឡាការិនីចំនួន១៤នាក់ ក្នុងនោះមានកីឡាការិនី៧នាក់ រួមមាន៖កីឡាករ ទួន ណាវុធ ប្រកួតលើវិញ្ញាសាមេគុនឯកត្តជន-គូ កីឡាករ អោក សុវណ្ណារ៉ា ប្រកួតលើវិញ្ញាសាមេគុនឯកត្តជនបុរស កីឡាករមានសូផល ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៥៤គីឡូក្រាម កីឡាករសំយូដេត ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៥៨គីឡូក្រាម កីឡាករឈុនសុខឡុង ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៦៣គីឡូក្រាម កីឡាករ វ៉ា មិថុនា ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម និងកីឡាករ វ៉ាន់ ឬទ្ធី ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់៨៧គីឡូក្រាមឡើង។
ចំណែកកីឡាការិនីទំាង៧នាក់ ដូចជាកីឡាការិនី ណាង វណ្ណៈប្រកួតលើវិញ្ញាសាមេគុនឯកត្តជនបុគូនារី កីឡាការិនីស៊ីមរចនា ប្រកួតលើវិញ្ញាសាមេគុនឯកត្តជនបុគូ កីឡាការិនីអ៊ុនពេជ្រចរណៃ ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៤៦គីឡូក្រាម កីឡាការិនីសឺនជាសន្ទរ៉ាវី ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៥៣គីឡូក្រាម កីឡាការិនី ឈឿង អាលីហ្សា ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម កីឡាការិនី ថិប កាសាន់ទ្រេនីកូល ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៦២គីឡូក្រាម និងកីឡាការិនី ស៊ន សៀវម៉ី ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាមឡើង៕