ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល អនុវត្តន៍វិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនទាំងឡាយណា ដែលចូលរួម ប្រព្រឹត្តអំពើក្បត់ជាតិ

73

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចាប់ខ្លួនជនទាំងឡាយណា ដែលមានបំណងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយក្នុងនោះ អ្នកដែលផ្សព្វផ្សាយផែនការ ធ្វើរដ្ឋប្រហារតាមបណ្តាញសង្គម នឹងត្រូវចាត់វិធានការទៅតាមច្បាប់ដែលមានជាធរមាន។ សម្តេចមាន​ប្រសាសន៍បែបបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឲ្យផែនការ រដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតឡើងជាដាច់ខាត ហើយក៏មិនអត់ឱនឲ្យដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន សម្ដេចតេជោ បានបញ្ជាក់យ៉ាងខ្លីថា រាជរដ្ឋាភិបាល អនុវត្តន៍វិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនទាំងឡាយណា ដែលចូលរួម ប្រព្រឹត្តអំពើក្បត់ជាតិ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផ្សព្វផ្សាយផែនការ រដ្ឋប្រហារ តាមបណ្ដាញទំនាក់ទំនងសង្គមនានា និងទៅទទួលដំណើរជនក្បត់ជាតិ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង