បញ្ជីឈ្មោះ១៤នាក់ចុងក្រោយជម្រើសជាតិFutsalត្រូវ បានបញ្ចេញ
ភ្នំពេញ៖ក្នុងខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិFutsal កម្ពុជាត្រូវចូលរួមប្រកួតដណ្ដើមជើងឯកតំបន់អាស៊ីអា
គ្នេយ៍(2019 AFF Futsal Championship)នាចុងខែតុលានេះនៅប្រទេសចៀតណាមនោះសហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហាញ
បញ្ជីឈ្មោះចុងក្រោយចំនួន១៤រូបដែលត្រូវទៅចូលរួមប្រកួត ។
សូមបញ្ជាក់ថានៅក្នុងបញ្ជីបឋមសហព័ន្ធរួមជាមួយគ្រូបង្វឹកបានសម្រេចជ្រើសរើសកីលាករដែលលេចធ្លោពីបណ្ដា
ក្លិបនានាចំនួន២៥រូប ។ពួកគេទាំង២៥រូបបានចាប់ផ្ដើមហ្វឹកហាត់តាំងពីដើមខែតុលាមកម្ល៉េះ ។ពេលនេះកីឡាករចំនួន១១
រូបត្រូវបានជម្រុះចេញដោយទុកតែចំនួន១៤រូបដែលមានមានសមត្ថភាព និង វិន័យជាងគេដើម្បីយកទៅចូលរួមប្រកួតក្នុង
ព្រឹត្តិការណ៍តំបវន់មួយនេះ ។
សូមបញ្ជាក់ថាកីឡាករទាំង១៤រូបនេះសុទ្ធតែឆ្លងកាត់កំចៅសាច់ចុំជាមិត្តភាព ជាមួយក្លិបអាជីពនានាក្នុងស្រុកនិង
ធ្វើតេស្តសមត្ថភាពយ៉ាងតឹងតែងបំផុត ។ក្នុងការធ្វើតេស្តដោយប្រកួតកំដៅសាច់ដុំនេះក្រុមជម្រើសជាតិFutsal សុទ្ធតែបាន
ទទួលជ័យជំនះទាំងអស់ដូចជាប្រកួតឈ្នះក្រុមDaniel FCក្នុងលទ្ធផល៨ទល់១ ប្រកួតឈ្នះក្រុមHome Sports ៥ទល់១ និងប្រ
កួតចុងក្រោយឈ្នះក្រុមDX88FC៥ទល់២ ។
ព្រឹត្តិការណ៍2019 AFF Futsal Championship ដែលប្រទេសវៀតណាមបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនេះនឹងចាប់ផ្ដើម
ប្រកួតពីថ្ងៃទី២១ដល់២៧តុលាខាងមុខនេះ ។កម្ពុជាស្ថិតនៅពូល A ជាមួយក្រុមថៃ មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ចំពោះ
ពូល B មានក្រុមឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ត្រាលី និងក្រុម ម្ចាស់ផ្ទះវៀតណាម ។
នេះជាឆ្នាំទី២ហើយដែលក្រុម Futsal វិលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះឡើងវិញបន្ទាប់ពីអាក់ខាន
តាំងពីឆ្នាំ២០១៣មកនោះ ។
កាលពីឆ្នាំ២០១៨កម្ពុជាចូលរួមដោយបញ្ចប់នៅត្រឹមបាតតារាងដែលកាលនោះកម្ពុជាស្ថិតនៅពូល A ដែលមាន
ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ាដោយ៣ប្រកួតចាញ់ទាំង៣ប្រកួត ៕