ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង ផ្តល់ម៉ូតូ ១៦៤៦គ្រឿងដល់គ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំង ប្រទេស

104

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ម៉ូតូម៉ាកហុងដាវ៉េវស៊េរីថ្មី ចំនួន ១.៦៤៦គ្រឿង ដល់គ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ដើម្បីយកទៅប្រើប្រាស់ ជាមធ្យោបាយសម្រាប់បម្រើការងារផ្នែកការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ ដែលពិធីនេះធ្វើឡើងនៅក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ។

ការផ្តល់ជូនម៉ូតូ ដល់បណ្តាប៉ុស្ថិ៍នគរបាលទូទាំងប្រទេសនេះ គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និង ជាការលើកទឹកចិត្ត ដល់មន្ត្រីនគរបាល
ប៉ុស្ថិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបន្តខិតខំថែមទៀត ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកាន់តែល្អ ប្រសើរថែមទៀត។

ក្នុងឱកាសពិធីប្រគល់ម៉ូតូ ដល់ប៉ុស្ថិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស ចំនួន ១​.៦៤៦គ្រឿង សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មេឃុំ ចៅសង្កាត់ ទូទាំងប្រទេស ត្រូវដឹងថា ខ្លួនទទួលអាណត្តិ ៥ឆ្នាំ ពីប្រជាពលរដ្ឋបោះឆ្នោត
ឲ្យទើបខ្លួនបានកាន់តំណែងជាមេឃុំ ឬចៅសង្កាត់ ។ ដូច្នោះ មេឃុំ ឬចៅសង្កាត់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ទូទៅ ដោយគ្មានប្រកាន់និន្នាការនយោបាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឬបានល្អប្រសើរ៕

   

អត្ថបទដែលជាប់ទាក់ទង