ពុយ វណ្ណៈឈ្នះពិន្ទុ ឯ សេង ស្រឿនសន្លប់ទឹក២
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងនើ៦៣,៥០គីឡូក្រាមលើសង្វៀនអា
ស៊ីអាគ្នេយ៍វគ្គសន្សំពិន្ទុរជ្ជកាលទី១០នារសៀលថ្ងៃទី១២តុលាអ្នកប្រដាល់កម្ពុជាពុយ វណ្ណៈក្លិបឃ្លាំង
មឿងកីឡាប្រកួតឈ្នះអ្នកប្រដាល់ថៃកូឡាប ដាំ(Kolap Dam)ដោយពិន្ទុទាំងមិនឯកច្ឆន្ទ ។
ការប្រកួតទាំង៥ទឹកស្ថានភាពនៃការប្រកួតភាគច្រើនវណ្ណៈជាអ្នកមានប្រៀបតែជាញឹកញាប់គេក៏វេទនាដោយសារកូឡាបដាំដែរ។កូឡាបដាំប្រើកជង្គង់និងកណ្ដាប់ដៃកូឡាបដាំបានធ្វើឲ្យវណ្ណៈវេទ
នាម្ដងៗដែរ ។នៅទឹកទី៣គេសង្កេតឃើញថាកូឡាប ដាំមានរបួសក្រោមភ្នែកស្ដាំ ។
ពួកគេប្រកួតគ្នាពេញទាំង ៥ ទឹក ។លទ្ធផលចុងក្រោយពុយ វណ្ណៈឈ្នះកូឡាប ដាំដោយពិន្ទុ
ដោយចៅក្រម៤រូបផ្ដល់ពិន្ទុឲ្យពុយ វណ្ណៈឈ្នះ ហើយមានចៅក្រមតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុ
ឲ្យកូឡាប ដាំឈ្នះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេស ថ្ងក ខេត្ត
ស្វាយរៀងត្រូវអ្នកប្រដាល់ថៃវ៉ាន ឆាលើម(Wan Chhaleum)ប្រើកណ្ដាប់ដៃវាយឲ្យសន្លប់មុនស្នូរជួង
បញ្ចប់ទឹកទី២ ។
សេង ស្រឿនហាក់ដូចជាវ៉ៃដោយអំណួតគេព្យាយាមប្រើកែង និងវាយប្រហារជើងក្រោមវ៉ាន់
ឆាលើមតែត្រូវអ្នកប្រដាល់ថៃរូបនេះច្រាស់សងវិញយ៉ាងចាស់ដៃ ។ នៅទឹកទី២វ៉ាន ឆាលើមបានប្រើ
កណ្ដាប់ដៃវាយទៅលើផ្ទៃមុខសេង ស្រឿនធ្វើឲ្យអ្នកប្រដាល់កម្ពុជារូបនេះត្រូវអាជ្ញាកណ្ដាល់រាប់៨ ។
ក្រោយពីអាជ្ញាកណ្ដាលរាប់៨ហើយនោះសេង ស្រឿនកាន់តែមានកំហឹងគេក៏ប្រើស្នៀងជង្គង់
ហោះហក់បុកវ៉ាន់ ឆាលើមទាំងទទឹងទឹសក៏ត្រូវអ្នកប្រដាល់ថៃរូបនេះបញ្ចេញមួយដៃទៀតធ្វើឲ្យសេង
ស្រឿនសន្លប់ធំក្រោកលែងរួចតែម្ដង ៕