ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូយ ឡាយឈ្នះស្វ័យប្រវត្តិ តែត្រូវប្រកួតកំដៅសាច់ដុំ ឯ ស៊ឹម ប៊ុនឆៃចាញ់ទឹក២

79


ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី២អ្នកប្រដាល់ជើងចាស់ស៊ឹម
ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងត្រូវអ្នកប្រដាល់ស៊ន រ៉ាគីមមកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងទាត់ឲ្យខូច
ជើងមិនអាចបន្តការប្រកួតបាននៅមុនស្នូរជួងបញ្ចប់ទឹកទី២ ។
ប៊ុនឆៃហាក់បានបង្ហាញពីភាពអស់សថ្ឃឹមតាំងពីមុនពេលប្រកួតមកម្ល៉េះ ។គេបាននិយាយថាសម្រាប់វគ្គ
ជម្រុះជុំទី២នេះគេមានសង្ឃឹមត្រឹមតែ៣០ភាគរយប៉ុណ្ណោះថានឹងអាចយកឈ្នះលើគូប្រកួតរបស់ខ្លួន ។ចំពោះ
ស៊ន រ៉ាគីមវិញទោះបីកេមិនហ៊ានបង្ហាញពីការអួតអាងក៏ពិតមែនតែគេបាននិយាយថាគេត្រៀមខ្លួនបានល្អណាស់
សូម្បីតែថ្ងៃភ្ជំបិណ្ឌក៏គេខិតខំហ្វឹកហាត់ដែរ ។
អ្នកប្រដាល់វ័យក្មេងរូបនេះនិយាយថាលើសង្វៀនគេមិនយោគយល់នោះទេព្រោះគរត្រូវការជ័យជំនះតែ
នៅក្រៅសង្វៀនប្រកួតរូបគេគោរពស៊ឹម ប៊ុនឆៃក្នុងថានៈជារៀមច្បង ។ប៊ុនឆៃខ្ទាតចេញពីការប្រកួតត្រឹមនេះរីឯ
ស៊ន រ៉ាគីមត្រៀមខ្លួនឡើងទៅប្រកួតបន្តនៅជុំទី៣ទៀត ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកូយ លាយក្លិបទ័ពឆ័ត្រយោង៩១១បានទទួលជ័យជំនះលើរឿន ឈីក្លិប
គុហារព្រហ្មជ័យដោយស្វ័យប្រវត្តិដោយសារតែអ្នកប្រដាល់រូបនេះមានរបួសនៅពេលហ្វឹកហាត់ ។
រឿន ឈីខ្ទាតចេញពីការប្រកួតត្រឹមនេះ ឯ កូយ ឡាយបានឡើងទៅប្រកួតបន្តទៅជុំទី៣ទៀត ។តែទោះ
ជាយ៉ាងណាក៏កូយ ឡាយត្រូវប្រកួតជាមិត្តភាសពកំដៅសាច់ដុំជាមួយលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធដែលការ
ប្រកួតនោះជាការប្រកួតជាមិត្តភាពទោះបីចាញ់ ឬឈ្នះក៏កូយ ឡាយមានកៅអីសម្រាប់ជុំទី៣ដែរ ។
ការប្រកួតជាមិត្តភាពកំដៅសាច់ដុំជាមួយវីរៈនេះទោះបីការប្រកួតហាក់ដូចជាតឹងតែងក៏ពិតមែនតែ
កូយ ឡាយជាអ្នកឈ្នះដោយពិន្ទុ ។
ចំពោះការប្រកួតជាមិត្តភាពរវាងកម្ពុជានិងថៃនោះអ្នកប្រដាល់កម្ពុជាវង្ស ណយក្លិបខេត្តប៉ៃលិនបានប្រើ
ជង្គង់ផ្ដួលអ្នកប្រដាល់ថៃភេច ភីម៉ៃ(Phich Phimay)ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។
បន្ទាប់ពីបរាជ័យផ្ទួនៗ និងប្ដូរក្លិបពីភ្នំពេញទៅកាន់ក្លិបដើមនាខេត្តប៉ៃលិនវិញនោះវង្ស ណយពិតជាធ្វើ
បានល្អដូចការសន្យាមែន ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះធា នុរាជក្លិបម្កុដរាជសីហ៍
ប្រកួតឈ្នះអ្នកប្រដាល់កែវ សំរិទ្ធក្លិបខេត្តរតនគីរីដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង