ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡៅ ចិត្រាក្លាយផ្ដួលលន បញ្ញាទឹក២ស្ពាយខ្សែក្រវាត់ និង លុយ៤០.០០០.០០០រៀលទៅផ្ទៃ

133


ភ្នំពេញ៖ទោះបីលនបញ្ញាសមាគមប្រដាល់កល្រសួងការពារជាតិក្អេងក្អាងថាគេនឹងក្លាយជាម្ចាស់កំពូលអធិរាជក្បាច់គុនISI Palmលើសង្វៀនភីអិនអិននៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាវេលាថ្ងៃត្រង់ថ្ងៃទី១៣តុលាក៏ដោយក៏ទីបំផុតអ្នកប្រដាល់រូប
នេះត្រូវអ្នកប្រដាល់ឡៅ ចិត្រាក្លិបទ័ពឆ័ត្រយោង៩១១ប្រើកណ្ដាប់ដៃ និងកែងវាយឪ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ។
ឡៅ ចិត្រាដែលជាង្នកប្រដាល់ជើងខ្លាំងមួយរូបនោះក៏បានអះអាងដែរថាគេនឹងស្ពាយខ្សែក្រវាត់ និងប្រាក់រង្វាន់
អមចំនួន៤០.០០០.០០០រៀលនេះត្រឡប់ទៅផ្ទះវិញដែរ ។
ចិត្រាដែលមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៨០ដង ចាញ់៧ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យដួលហើយត្រូវ
អាជ្ញាកណ្ដាល់រាប់៨នៅចុងទឹកទី១ ។ស្នូរជួងបញ្ចប់ទឹកទី១បានជួយសង្គ្រោះបញ្ញាឲ្យមានឩិកាសប្រកួតបន្តនៅទឹកទី២ទៀត
តែអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤៧ដង ចាញ់៥ដង ស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន
១៧ដងរូបនេះស្ទុះមិនរួចទឹកទី២ឡើយ ។
ជាមួយនឹងការសន្លប់ធំនេះបញ្ញាក៏ក្អួតចេញបាយមកវិញដែរ ។បញ្ញាក្លាយជាជើងឯករងបានទទួលរង្វាន់អមចំនួន
៨.០០០.០០០រៀលប៉ុណ្ណោះ ។ចំពោះឡៅចិត្រាបានខ្សែក្រវាត់មាសអមជាមួយលុយ៤០.០០០.០០០រៀល ។
សូមបញ្ជាក់ថាការប្រកួតនេះមានអ្នកប្រដាល់កម្ពុជា៨រូប និង អ្នកប្រដាល់ថៃ៨រូបចូលរួម ។ប្រកួតជុំដំបូងពួកគេ
ប្រជែងគ្នាដណ្ដើមខ្សែក្រវាត់ប្រាក់ ។ឡៅ ចិត្រាផ និង លន បញ្ញាសុទ្ធតែមានខ្សែក្រវាត់ប្រាក់ដូចគ្នាហើយម្ចាស់ខ្សែក្រវាត់
ប្រាក់ទាំង២រូបនេះប្រជែងគ្នាយកខ្សែក្រវាត់មាស ។
ជាមួយនឹងការប្រកួតផ្ដាច់ព្រ័ត្រនេះក៏មានការប្រកួតជាមួយអ្នកប្រដាល់ថៃ២គូអមគូផ្ដាច់ព្រ័ត្រនេះដែរ ។ម៉ ព្រំ
ម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកត្រូវអ្នកប្រដាល់ថៃកង ណាផា ស្រ៊ីមង្គលKongnapha Srimongkul)ប្រើកែង និង
ជង្គង់វាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ។
មួយគូទៀតអ្នកប្រដាល់សុខ រិទ្ធក្លិបសៅយ៉ាន់ នាគាប្រកួតឈ្នះអ្នកប្រដាល់ថៃណុកក្រាជីប ស៊ីត ផ អែត(Nokkra
chip Sit Phor Et)នៅទឹកទី២ដែរ ។
សុខ រិទ្ធបានប្រើកណ្ដាប់ដៃវាយយ៉ាងសន្ធាប់ទៅលើកង ណាផា ស្រ៊ីមង្គលបណ្ដាលឲ្យអ្នកប្រដាល់ថៃរូបនេះ
សន្លប់ធំក្រោកលែងរួចតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង