ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ Som Sovon ដែលបង្ហោះព័ត៌មានក្លែងក្លាយ និងញុះញង់ ក្នុងជួរកងទ័ព

75

 

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសបដិសេធ និងថ្កោលទោសដាច់អហង្ការចំពោះម្ចាស់ គណនីឈ្មោះ Som Sovon ដែលបង្ហោះនូវព័ត៌មានក្លែងក្លាយ ប្រឌិត មូលបង្កាច់ ញុះញង់ ក្នុងន័យបំបែកបំបាក់ សាមគ្គីឯកភាពផ្ទៃក្នុងកងទ័ព និងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលនេះជាដាច់ខាត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ លោកអេង ហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះបានថ្លែងថា “កងរាជអាវុធហត្ថ បានឃើញការចុះផ្សាយនៅលើហ្វេសប៊ុក គណនីឈ្មោះ Som Sovon នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ប្រហែល៥ម៉ោងមុននេះ ដែលមានខ្លឹមសារថា “ថ្ងៃនេះមេបញ្ជាការពីរូបទៀតហើយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង ទទួលបន្ទុកការពារព្រំដែន បានផ្តាច់ខ្លួនចូលរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយ លោក នាយករដ្ឋមន្ត្រី សម សេរី”។

លោកអ្នកនាំពាក្យ ​បានមានប្រសាសន៍ថា “ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការបដិសេធ និងថ្កោលទោសជាឱឡារិតចំពោះម្ចាស់គណនីឈ្មោះ Som Sovon ដែលបានបង្ហោះនូវព័ត៌មានក្លែងក្លាយ ប្រឌិត មូលបង្កាច់ ញុះញង់ ក្នុងន័យបំបែកបំបាក់សាមគ្គី ឯកភាពផ្ទៃក្នុងកងទ័ព។ កងរាជអាវុធហត្ថ នឹងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសនេះជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង