ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បរិវេណខាងលិចគល់ស្ពានជ្រោយចង្វារ ក្លាយជាសួនឧទ្យាន ខណៈរដ្ឋបាលរាជធានីដាំដើមឈើប្រណិតៗជាង៣០០ដើម

311
ភ្នំពេញ៖ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញ
អោយកាន់តែមានភាពបៃតងស្រស់ស្អាត និងដើម្បី
រក្សាបាននូវគុណភាពបរិស្ថាននៅក្នុងទីក្រុងផងនោះ រដ្ឋបាលរាជធានីភ្នំពេញបានដាំដើមឈើប្រណិតៗជាង៣០០ដើមនៅ បរិវេណខាងលិចគល់ស្ពានជ្រោយចង្វារ ។
   ពិធីដាំដើមឈើប្រណិតៗនៅគល់ស្ពានជ្រោយចង្វានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ២០១៩ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយរដ្ឋបាលព្រៃឈើ មន្ត្រីក្រោមឱវាទនិងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
  ក្នុងឱកាសនោះលោក ឃួង ស្រេង បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ភ្នំពេញ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញត្រូវថែរក្សាដើមឈើទំាងអស់ នេះអោយរីកលូតលាស់បានល្អ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។
   លោកអភិបាលរាធានីភ្នំពេញបានអៈអាងថា ដើមឈើប្រណិតៗទំាងនេះមិនត្រឹមតែជាម្លប់សម្រាប់ ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានជ្រកលេងកម្សាន្តប៉ុណ្ណោះទេ ថែមទំាងសម្រាប់អោយមនុស្សជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើកម្ររបស់កម្ពុជាថែមទៀតផង។
   លោកបានអៈអាងថា ការរួមគ្នាដាំដើមឈើនាពេលនេះក្នុងគោលបំណងសំខាន់ដើម្បីជួយថែរក្សាបរិស្ថាននៅជុំវិញរាជធានីភ្នំពេញនេះឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅ ក្នុងរាជធានីភ្នំពេញផងដែរ។
  ក្រៅពីនេះ លោកអភិបាលរាធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវរួមគ្នាថែរក្សាការពារដើមឈើនៅតាម ភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈអោយបានល្អ ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់បរិស្ថាន និងមនុស្សជាតិ។
   ពាក់អត្ថប្រយោជន៍នៃដើមឈើនេះដែរ បើតាម
យុវសិស្ស ឈ្មោះលី នីហ្សា ដែលជាសិស្សរៀននៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំបានបង្ហាញអារម្មណ៍ សប្បាយរីករាយ ពេលដែលបានឃើញអាជ្ញាធររាជធានីភ្នំពេញ ដាំប្រភេទឈើប្រណិតល្អៗនៅក្បែរទីតំាង សាលារាជរបស់ខ្លួន ។  យុវសិស្ស ឈ្មោះលី នីហ្សា ថាដើមឈើពិតជាបានជួយអោយគុណភាពបរិស្ថាននៅតំបន់នេះកាន់តែស្រស់ស្អាត ហើយមានខ្យល់អាកាសល្អបរិសុទ្ធទៀតផង។
   សូមបញ្ជាក់ថា ដើមឈើប្រណិតល្អៗដែលអាជ្ញាធររាជធានីភ្នំពេញបានដំានៅត្រើយខាង លិចនៃបរិវេណគល់ស្ពានជ្រោយចង្វារនេះ មានដើមឈើចំនួន៣០២ដើម ក្នុងនោះ ដើមធ្នងចំនួន ២០០ដើម ក្រញូង៣៦ ដើម និងគគី ចំនួន៦៦ដើម។
   គួរំលឹកផងដែរថា មកដល់ពេលនេះ នៅរាជ ធានីភ្នំពេញមានដើមឈើទំាងតូចទំាងធំរហូតដល់ជិត៥ម៉ឺនដើមហើយ ដោយដើមឈើទំាងនោះ បានរីកលូតលាស់ល្អ ផ្តល់ម្លប់ត្រឈឹងត្រឈី និងបង្កើតបានជាសោភ័ណភាពយ៉ាងស្រស់ស្អាត សម្រាប់សរាជធានីភ្នំពេញរបស់យើង៕
អត្ថបទដែលជាប់ទាក់ទង