ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងយោ​ធពល​ខេម​រភូ​​មិ​ន្ទ ត្រូ​វ​អនុ​វ​ត្ត​ន៍ដាច់​​​ខាត ពីបញ្ហា​ទាក់ទ​ងទៅ​នឹង​ស​ន្តិ​​សុ​ខជាតិ

79


ភ្នំពេញ៖ អ្នកនាំ​ពាក្យ​ក្រសួង​កា​រពារជាតិ សូមជម្រាបជូនដល់សាធារណមតិជា​តិ​ និងអ​ន្ត​រជាតិ ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានសារព័ត៌មាន និងសង្គមស៊ីវិ​ល​មួយ​ចំនួន នៅតែមានការយល់ច្រឡំអំពីតួ​នា​ទីរ​បស់ កងយោធពលខេមរភូមិ​ន្ទ​។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួង​កា​រ​ពា​រជាតិ សូមបញ្ជាក់ឱ្យកាន់តែច្បាស់អំពី​តួ​នាទីនេះ​ដូចខា​ងក្រោមថា កងយោធពលខេមរភូមិន្ទ មានតួនាទីដូចដែល​បា​នចែង​ក្នុងរដ្ឋធម្មនុញ្ញគឺការពារ ជាតិ សាសនា និង​ព្រះមហាក្សត្រ។ ដូច្នេះ ប្រសាសន៍ និងបទប​ញ្ជារ​បស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កា​លពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ធខួបលើក​ទី​២៥​ឆ្នាំ នៃការបង្កើតកងពលលេខ៧០​ ​គឺជាបទបញ្ជាដ៏ត្រឹមត្រូវ​បំ​ផុត ដែលកងយោធពលខេមរភូ​មិ​ន្ទ ត្រូ​វតែ​អនុ​វត្តន៍ជាដាច់​ខាត ពីព្រោះបញ្ហានេះទាក់ទងទៅនឹងស​ន្តិ​សុ​ខ សន្តិភាព ស្ថិរភាពទាំងសេដ្ឋកិ​ច្ច​ នយោបាយ និងការអភិវឌ្ឍ​ របស់ព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យ បានបន្ថែមថា​ ក៏ប៉ុន្តែបើសិនជាមាន វិវាទនយោបាយរវាំង​ ​គណប​ក្សន​យោ​បាយ និងគណបក្សនយោបាយ​ ​កងយោធ​ពល​ខេម​រភូ​មិន្ទ រក្សារជំហរអព្យាក្រឹតភាព​រ​បស់​ខ្លួន។ ផ្ទុយទៅវិញ ទង្វើប៉ុនប៉ងរបស់ជ​ន​ក្ប​ត់ជា​តិ សម រង្ស៊ី និងបក្ខពួករ​ប​ស់ខ្លួន​ តម្រូវឱ្យកងយោធពលខេម​រ​ភូ​មិន្ទ មិនអាចអត់ឱនឱ្យបា​ន​​ជាដា​ច់ខា​ត ពីព្រោះក្រុមអគតិទាំងនោះ​ ​ដែល​មាន ទណ្ឌិត សម រង្ស៊ី ជាមេខ្លោ​ង ត្រូ​វបានស្ថាប័នមានសមត្ថកិច្ចចោទ​ពីបទឧ​បឃាត កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្នុង​បរិបទនេះ កងយោធពលខេមរភូមិន្ទ ត្រូ​វតែ​មាន​កាតព្វ​កិច្ចពេញ​លេញ ដើម្បីការពារព្រះរាជាណាចក្រ​ក​ម្ពុជា គ្រប់ទម្រង់ទាំងអស់​៕

អត្ថបទដែលជាប់ទាក់ទង