ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនទីទ័លក្រចំនួន៣០គ្រួសារនៅច្បារអំពៅទី១​ បានទទួលអំណោយ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ

49

ភ្នំពេញ៖លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅដែលដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានអញ្ជើញចុះជួបសំណេះសំណាលនិងសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ដៃបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នាឱកាសអញ្ជើញចូលរួមផ្តល់អំណោយលោក ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរចំពោះបងប្អូនប្រជាជនដែលមានជីវភាពក្រីក្រ ហើយលោកក៏បានថ្លែងកោតសរសើរទៅដល់មន្ត្រីមូលដ្ឋានពោលគឺមេភូមិ និង ចៅសង្កាត់ ព្រមទាំងមន្រ្តីអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលជានិច្ចកាលតែងតែចុះតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាជនទូទៅជាពិសេសប្រជាជនដែលមានជីវភាពទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសម្រាលនូវការលំបាកខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាជនផងដែរ។
លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ផងដែរថាជានិច្ចកាលដោយមានការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែមានការគិតគូរពីសុខទុក្ខប្រជាជនរស់នៅគ្រប់ទិសទី ជាពិសេស ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព និងប្រជាជនដែលងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែងត្រូវចុះតាមដានពី សុខទុក្ខប្រជាជននិងគិតគូរដោះស្រាយជូនដល់ពួកគាត់ឲ្យទាន់ពេលវេលាផងដែរ។
ជាមួយគ្នានោះលោកអភិបាលខណ្ឌ ច្បារអំពៅចេង មុនីរ៉ា បានណែនាំឲ្យបងប្អូនប្រជាជនទាំងអស់ បន្តខិតខំរកទទួលទានដោយប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យក្រុមគ្រួសារយើងមានជីវភាពកាន់តែល្អប្រសើរផងដែរហើយក្នុងនាមអាជ្ញាធរមូលដ្ឋាននិងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅតែងតែមានការយកចិត្តទុកដាក់និងគិតគូពីសុខទុក្ខបងប្អូនជានិច្ចដោយមិនទុកអោយបងប្អូនរស់នៅក្នុងភាពឯកោឡើយតួយ៉ាងដូចជានៅថ្ងៃនេះអ៊ីចឹងដោយយកអំណោយមកផ្ដល់ជូនដល់ដៃបងប្អូនដែលមានជីវភាពខ្វះខាតទុកដើម្បីដោះស្រាយជីវភាព៕

អត្ថបទដែលជាប់ទាក់ទង