ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្ត​សង្រ្គោះ របស់​មន្ទីរ​ពេទ្យលោ​កសង្ឃ បណ្តា​លមក​ពីកា​រដូធុងអុកស៊ីសែន

123

ភ្នំពេញ៖​ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មានករណីឆេះរថយ​ន្តស​ង្រ្គោះ របស់​មន្ទីរពេទ្យលោកសង្ឃ បណ្តា​លមក​ពីការដូធុងអុ​កស៊ីសែន ដើម្បីយ​កអ្ន​កជំងឺចេញទៅ​តាមខេ​ត្ត កាល​ពីវេលា​ម៉ោង១៦​និង៣០នាទី នៅទីតាំងអគារ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ស្ថិតនៅ​ផ្លូវ១៥០ ក្រុម៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

សមត្ថកិច្ចពន្លត់អគ្គិភ័យ បាន​ប្រើប្រាស់​រថ​យន្តពន្ល​ត់អគ្គិភ័យ អស់ចំនួន២ឡាន និងបំពង់ពន្ល​ត់អគ្គិភ័យ អស់ចំនួន៧បំពង់ ទើបរល​ត់ទាំង​ស្រុង នៅវេលាម៉ោង១៧និង២០នា​ទី។

ក្នុងក​រណីនេះ បណ្តាល​ឲ្យមានម​នុស្ស​រងរបួសចំនួន១នាក់ និងខូចខាតរថ​យ​ន្តសង្រ្គោះ របស់មន្ទីរពេទ្យអស់ចំ​នួន៣គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង