ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូអ៊ីរ៉ាក់ មិនសូវពេញចិត្ត ចំពោះលទ្ធផល ០ ទល់ ៤

68

ភ្នំពេញ៖ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមប្រទេសអ៊ីរ៉ាក់ លើទឹកដីរបស់ខ្លួន ០ទល់៤ ក្នុងព្រឹត្តិការណ៍វគ្គជម្រុះជុំទី២​ ពានរង្វាន់បាល់ទាត់ពិភពលោក ២០២២ ( 2022 FIFA World Cup qualification-AFC )ក្នុងការប្រកួតនាយប់ថ្ងៃទី១៥តុលា នាពហុកីឡដ្ឋានជាតិ ។

នេះជាការចាញ់លើកទី៣ហើយ ក្នុងចំណោមការប្រកួតចំនួន៤ នៅក្នុងព្រឹត្តិការណ៍នេះ

ដែលក្នុងនោះកម្ពុជាលេងស្មើ ក្រុមហុងកុង១ទល់១លើទឹកដី ។លេងចាញ់បារ៉ែន០ទល់១លើ

ទឹកដី លេងចាញ់អ៊ីរ៉ង់០ទល់១៤ក្រៅទឹកដី និងលេងចាញ់អ៊ីរ៉ាក់ ០ទល់៤លើទឹកដី ។

ជ័យជម្នះ ៤ទល់០ របស់ក្រុមអ៊ីរ៉ាក់មក លើក្រុមកម្ពុជា គឺធ្វើបានសម្រេចដោយកីឡាករ Ibrahim Bayesh នៅនាទី២២ និងកីឡាករ Mohanad Ali នៅនាទី៤១ នៃតង់ទី១។ គ្រាប់ទី៣ ទី៤ រកបាននៅតង់ ទី២ដោយកីឡាករ Amjad Attwan នៅនាទី៥៧ និងកីឡាករ Al-Qafaje នៅនាទី៦២ ។

លោក Srečko Katanec គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ បានថ្លែងក្នុងសន្និសីទសារព័ត៌

មានក្រោយចប់ការប្រកួត លោកបានលើកឡើងថា “ខ្ញុំសម្ដែងការអបអរ ដល់កីឡាកររបស់ខ្ញុំ ដែលធ្វើបានយ៉ាងល្អ លេងបានយ៉ាងល្អ ក្នុងបាល់ទាត់យើងត្រូវការការរកគ្រាប់បាល់ច្រើនគ្រាប់ តែទោះជាយ៉ាងណាក៏ដោយ រកបាន ៣ពិន្ទុ”។

លោកបន្តថា “ខ្ញុំយល់ស្របដែលថា កម្ពុជាខ្សោយបាល់ទាត់ ព្រោះកម្ពុជាមានមាឌ តូចបន្តិចមែន ប៉ុន្តែយើងបានបង្កើតឱកាសជាច្រើន ដើម្បីបង្កើតស្ថានភាពលើកបញ្ចូលដូចគ្នា យើងបានកៀបសង្កតយ៉ាងខ្លាំង ទៅលើតំបន់ប៉េណាល់ទីរបស់កម្ពុជា ហើយយើងបានបង្កើតឱកាសទាត់បញ្ចូលទី ហើយខ្ញុំគិតថាយើងគួរតែអាចទាត់បញ្ចូលទី បានច្រើនជាងនេះទៅទៀត តាមការទាត់ពីក្រោមទៅវិញ”៕

អត្ថបទដែលជាប់ទាក់ទង