ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរាជធានី ដាក់ផែនការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ ប្លន់ នៅក្នុងរាជ​ធានី​ភ្នំពេញ

104

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំនៃស្នងការដ្ឋា​នន​គរ​បាលរា​ជធា​នីភ្នំ​ពេញ បានបើកកិច្ចប្រជុំស្តីអំពីការ ប​ង្កា​រ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆ​ក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ​លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងទទួល​កា​រងា​រនគរបាលសណ្តាប់ធ្នាប់សាធារ​ណៈ លោក ឧត្ត​មសេនី​យ៍​ឯក អ៊ិន បូរ៉ា អគ្គស្នងកា​ររ​ងទទួ​លផែននាយកដ្ឋាននគរបាលកណ្តាលយុត្តិធ​ម៌​ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និ​ងជា​ស្នងការ​នគរបា​លរា​ជធានី​ភ្នំពេញ ព្រមទាំងមានការចូលរួម​ពី​លោកប្រ​ធាន អនុប្រធាននាយកដ្ឋាន ​លោ​ក ​លោក​ស្រីស្នងកា​ររង នាយ នាយរងការិយា​ល័​យ អធិការ អធិការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំ​នួ​នទៀ​ត។


ក្នុងឱកាស​នេះដែរ លោកនាយឧ​ត្តម​សេនីយ៍​ប្រធាន​អង្គប្រជុំ បានមានប្រសាសន៍សរសើរ​ ដល់ក​ម្លាំង​តាមប​ណ្តាខណ្ឌ​ទាំងអ​ស់ ដែលបានខិតខំប្រឹង​ប្រែ​ងក្នុង​រយៈកាលក​ន្លង​មក ដោយបាន​ធ្វើឲ្យបទល្មើ​សមា​នការថ​យចុះជាង៣០% បើធៀបទៅនឹងខែសីហា ជា​ពិសេ​សបទ​ល្មើស ដែលកើតឡើ​ង គឺត្រូវ​បានកម្លាំងបង្ក្រាប​បា​នទាន់​ពេល​វេលា រួមជាមួយនោះដែរ​ សមាជិ​កនៃអ​ង្គប្រជុំ​ លោក​អធិកា​រតាម​បណ្តាខ​ណ្ឌ បានចូលរួមជាមតិយោបល់ទៅនឹ​ង​ការងា​រ ដែលបានអនុវត្ត​ន៍ជាក់​ស្តែង បញ្ហាប្រឈម ដំណោះ​ស្រាយ​ ក៏ដូ​​ចជាផែន​ការ​មួយចំនួន ដែល​ត្រូវអ​នុវត្តន៍ប​ន្ត។

ជាកិច្ចបញ្ចប់ នៃអង្គប្រជុំ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងលោកឧត្តម​សេនីយ៍​ឯ​ក ស ថេត អគ្គស្នងការរង​ និ​ងជាស្ន​ងការន​គរបា​លរាជ​ធា​នីភ្នំពេញ បានមានមតិយោបល់ណែនាំ​ល្អ​ៗជា​ច្រើន ដល់អ​ង្គ​ប្រជុំ ត្រូវធ្វើយ៉ាងណាដើម្បីចូលរួម ​ប​ង្ការ​ ទប់ស្កាត់រាល់បទល្មើសនានាកុំ​ឲ្យកើតមានឡើង ជាពិសេសណែនាំឲ្យមាន​​ការ​សហ​ការគ្នាឲ្យបានល្អ​ និង​ខិត​ខំបន្ថែមដើ​ម្បីពង្រឹ​ងស​ន្តិសុខ សុវត្ថិភាព ជូនប្រ​ជាព​លរដ្ឋឲ្យបានកាន់តែប្រសើរឡីងថែ​ម​ទៀត៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង