ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរររាជធានីភ្នំពេញត្រៀម លក្ខណៈរួចរាល់សម្រាប់រៀបចំពិធីទទួលទានអំបុកខ្មែរ នាថ្ងៃទី០៩ ខែវិច្ឆិកា ដោយមានអ្នកចូលរួមមិនតិចជាង១០ ម៉ឺននាក់នោះទេ

238
ភ្នំពេញ៖ អាជ្ញាធរររាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើត សម្រាប់រៀបចំពិធីទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំនឹងថ្ងៃបុណ្យខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបុណ្យឯករាជជាតិ ០៩វិច្ឆិកាដែរ។
    ដើម្បីអោយដំណើរការនៃការរៀបចំពិធីនេះបានប្រព្រឹត្តិទៅដោយរលូននិងទទួលបានជោគជ័យ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ដោយមានគោលការណ៍និងការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ តុលានេះ
លោកបានដឹកនាំកិច្ចប្រជុំមួយ ជាមួយក្រុមការងារថ្នាក់ខណ្ឌ និងមន្ត្រីជំនាញដើម្បីរៀបចំពិធីនេះឱ្យបានរលូន។
  លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ការបើកអោយមានកិច្ចប្រជុំនេះឡើង ដើម្បីអោយ
ក្រុមការងារខណ្ឌទាំងអស់ និងមន្ត្រីជំនាញរៀបចំពិធីនេះឱ្យបានរលូនទៅតាមគម្រោងដែលរដ្ឋបាលរាជធានីភ្នំពេញបានគ្រោងទុក។
  លោកបានគួសបញ្ជាក់ថា នៅទូទាំងរាជធានីភ្នំពេញនឹងរៀបចំពិធីទទួលទានអំបុកប្រមាណជាង ៩០០ទីតាំង ។ដូច្នេះទេ លោកសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមទទួលទានអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រទាំងអស់គ្នា។
  លោក មាន ចាន់យ៉ាដា ក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ និងអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤១៥កើត និង ១រោចខែ កត្តិក ឆ្នាំកុរ ឯកស័ក .ស២៥៦៣ ត្រូវនឹងថ្ងៃទី១០១១១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រួមជាមួយនឹងមោទនៈភាពចំពោះសមិទ្ធផលនានារបស់រាជធានីភ្នំពេញ ដែលបាននិងកំពុងរីកចំរើនយ៉ាងខ្លាំងក្លានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ 
   គួរបញ្ជាក់ផងដែរថា សម្រាប់ពិធីទទួលទានអំបុកដែលធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ ។ដោយឡែក សម្រាប់ខណ្ឌនិងមន្ទីរផ្សេងៗទៀតក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង១០ ម៉ឺននាក់នោះទេ៕
អត្ថបទដែលជាប់ទាក់ទង