ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីរំលោភបូកស្ដ្រីជនជាតិបារាំង នៅក្រុងកំពត កម្លាំងនគរបាលចាប់ខ្លួនបានជនដៃដល់ទាំង ៣នាក់

43

កំពត៖ គិតត្រឹមរសៀលថ្ងៃទី១៦ខែតុលានេះ ជនដៃដល់ទាំង៣នាក់ ដែលរំលោភបូកស្ដ្រីជនជាតិបារាំង នៅក្រុងកំពត ត្រូវកម្លាំង​នគ​របាល​ខេត្ត​កំពត តាមចាប់ខ្លួនបានអស់ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ​ ​ច័ន្ទមធុរិទ្ធ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ទៅ​ដ​ល់លើភ្នំ​បូក​គោក បានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនបក្ខពួកម្នាក់ ​កាលពីល្ងាចថ្ងៃទី១៥ ខែតុលា​ ដោយសហការជាមួយកម្លាំងនគរបាល​ស្រុ​កព្រៃន​ប់ ជនដល់ក៏បានសារភាព​ ​និងប្រាប់ពីតម្រុយបន្ថែមចំពោះបក្ខ​ពួ​ក២​នាក់ទៀត ដែលរត់គេចខ្លួ​ន ទើបកម្លាំងប្រើប្រាស់វិធានការជំ​នា​ញ ឈានដល់ចាប់ខ្លួនបានតែម្ដ​ង​ ដែលរត់ទៅលាក់ខ្លួននៅភ្នំបូកគោ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមា​ន ១៖ ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ​បឹង​វែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦តុលា
២៖ ឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ ​មុខ​រប​រកម្មករ តទឹកនៅ​លើភ្នំ​បូក​គោ
និង៣៖ ឈ្មោះ ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ​ឃុំក្រាំង​ស្បូវ ស្រុកឈូក ខេត្តកំពត មុខរបរកម្មករ​ ត​ទឹកនៅ​លើភ្នំបូ​កគោ។​

បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកដល់ពេលនេះ ជនដៃដល់ទាំង៣នាក់ ដែលពាក់ព័ន្ធករណីនេះ ត្រូវកម្លាំងនគរបាល តាម​ចាប់​ខ្លួនបាន​អស់ហើយ ហើយពួកគេក៏បានសារភាពថា ពិ​តជា​បានប្រ​ព្រឹត្តអំពើ​រំលោភបូក ទៅលើស្ដ្រីជនជាតិបារាំង ​នៅក្រុង​កំពត កាលពីពេលកន្លងទៅប្រាកដមែន។​ បច្ចុប្បន្នជនសង្ស័យ កំពុងបញ្ជូ​ន​ទៅកាន់​ស្នងការដ្ឋាននគរបាលខេត្ត ដើ​ម្បីកសា​ងសំ​ណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង