លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋឆែក
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសាធារណរដ្ឋឆែក នៅថ្ងៃទី ១៣-១៤ ខែតុលា ឆ្នាំ ២០១៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន
អញ្ជើញបំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ នៅសាធារណរដ្ឋឆែក នៅថ្ងៃទី១៣-១៤ ខែ
តុលា ឆ្នាំ២០១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម អេនដ្រេហ្គ បាប៊ីស
(Andrej Babié) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក ក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់
ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរមកហើយ ដែលបានកសាងឡើងដោយមេដឹកនាំ
កំពូលនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ
ទំនាក់ទំនងមិត្តភាព និងកិច្ចសហការដ៏កក់ក្តៅរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល
និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ថ្លៃថ្លា
របស់រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋឆែក ដែលបានផ្តល់មកកម្ពុជាក្នុងគ្រាដ៏លំបាកបំផុត បន្ទាប់ពី
ការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសាធារណរដ្ឋឆែក ដែលទទួល
បានជោគជ័យក្នុងផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ពោលគឺជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុង
តំបន់ ដែលមានអត្រាអ្នកគ្មានការងារធ្វើទាប។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានការជឿជាក់យ៉ាងមុតមាំថា
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម អេនដ្រេហ្គ បាប៊ីស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក
ប្រជាជននៃសាធារណរដ្ឋឆែក នឹងបន្តទទួលបានសន្តិភាព វឌ្ឍនភាព និងវិបុលភាព។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានពិនិត្យឡើងវិញដោយក្តីពេញចិត្តចំពោះការអភិវឌ្ឍនៃទំនាក់
ទំនងកម្ពុជា-ចែក និងវឌ្ឍនភាពដែលសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួមសម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្តអំពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា
និងបានចង្អុលបង្ហាញថា ការធ្វើបដិវត្តន៍ពណ៌ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅកម្ពុជានឹងត្រូវបរាជ័យ។
រាជរដ្ឋាភិបាល នឹងចាត់វិធានតាមផ្លូវច្បាប់និងចាំបាច់នានា ដើម្បីពង្រឹងនីតិរដ្ឋ និងការពារសន្តិភាព ស្ថិរភាព
នៅកម្ពុជា ដើម្បីផលប្រយោជន៍ជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ
របស់ប្រទេសកម្ពុជាចំពោះប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សក្នុងក្របខ័ណ្ឌនីតិរដ្ឋ។
ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើឯកសារទ្វេភាគីចំនួនបី ក្នុងអំឡុងពេលនៃ
ដំណើរទស្សនកិច្ចផ្លូវការនេះ ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យ
សុខាភិបាល ធុរកិច្ច និងការទូត។ ឯកសារទាំងនោះរួមមាន អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច
សហប្រតិបត្តិការរវាងក្រសួងសុខាភិបាលកម្ពុជា និងភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED)
អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចែក និងអនុស្សរណៈ
នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបណ្ឌិតសភាការទូត នៃក្រសួងការបរទេសឆែក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី
អេនដ្រេហ្គ បាប៊ីស ក៏ដូចជារដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋឆែក ដែលបានទទួលស្វាគមន៍និង
បដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះសម្តេចផ្ទាល់ និង សមាជិកគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប្រាក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស មកបំពេញ
ទស្សនកិច្ចនៅកម្ពុជា នៅពេលវេលាសមស្រប។ ឯកឧត្តមនាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស បានទទួល
យក និងបានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញនេះ។ កាលបរិច្ឆេទនៃ
ដំណើរទស្សនកិច្ចនេះ នឹងត្រូវទំនាក់ទំនងគ្នាតាមច្រកការទូត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Jaroslav Kubera
ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះទំនាក់ទំនង
ទ្វេភាគីដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឲ្យស្ថាប័នទាំងពីរពង្រឹងបន្ថែម
ទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងសកលនានា ៕