នគរបាលខេត្តព្រះសីហនុបង្ហាញមុខជនជាតិចិន៤នាក់មានជំនាញលួចទ្រព្យសម្បត្តិពលរដ្ឋដោយប្រើឧករណ៍ស្វ័យប្រវត្តិទំនើប
ខេត្តព្រះសីហនុ៖នគរបាលខេត្តព្រះសីហនុនៅថ្ងៃទី១៦តុលាឆ្នាំ២០១៩នេះបានបង្ហាញខ្លួនជនសង្ស័យជនជាតិចិន៤នាក់ដែលប្រព្រឹត្តអំពើចោរកម្មដោយប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិទំនើបលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនករណីកន្លងទៅពិសេសកាច់សោរកលួចម៉ូតូមុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ត្រីកុលផាលីស្នងការរងរទទួលផែនព្រហ្មនទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថាជនសង្ស័យទាំង៤នាក់នោះរួនមាន៖
១/ឈ្មោះZhou Wen អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ៤សង្កាត់៤ក្រុង-ខេត្តព្រះសីហនុលិខិតឆ្លងដែន(គ្មាន)។
២/ឈ្មោះTan Bei អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ២សង្កាត់២ក្រុង-ខេត្តព្រះសីហនុលិខិតឆ្លងដែន(គ្មាន)។
៣/ឈ្មោះLin Wei អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ៥សង្កាត់៤ក្រុង-ខេត្តព្រះសីហនុលិខិតឆ្លងដែន(គ្មាន)។
៤/ឈ្មោះLi HongLiang អាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ៤សង្កាត់៤ក្រុង-ខេត្តព្រះសីហនុលិខិតឆ្លងដែន(គ្មាន)។
តាមចម្លើយសារភាពជនសង្ស័យជនជាតិចិនទាំង៤នាក់បានឲ្យដឹងថាក្នុងចំណោមជនសង្ស័យជនជាតិចិនទាំង៤នាក់មានជនសង្ស័យជនជាតិចិន២នាក់គឺឈ្មោះZhou Wen និងឈ្មោះTan Bei ដែលបានប្រព្រឹត្តបទល្មើសវាយប្លន់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នាកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៩វេលាម៉ោង១១ព្រឹកនៅតាមផ្លូវជិតអង្គការម្លប់តាប៉ាងស្ថិតក្នុងភូមិ៣សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះLiu Chuan ភេទប្រុសអាយុ៣០ឆ្នាំជនជាតិចិនមុខរបរកម្មករសំណង់សំភារៈបាត់បង់៖ប្រាក់១,៧០០$, ទូរស័ព្ទ១គ្រឿងម៉ាកi-Phone។
សូមបញ្ជាក់ថាក្នុងឱកាសនោះនគរបាលក៏បានប្រគល់ម៉ូតូមួយគ្រឿងជូនម្ចាស់ម៉ូតូវិញផងដែរក្រោយដកហូតបានពីក្រុមជនសង្ស័យដែលបានលួចយកមុនពេលចាប់ខ្លួន៕