ឆេះខ្ទេចរថយន្តFord18កៅអី បង្កឡេីងដោយករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តដែលឈប់ចតនៅលេីកំណាត់ផ្លូវជាតិលេខ៤
កំពង់ស្ពឺ ÷ កាលពីរាត្រីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង23និង55នាទី នៅលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ 38-39 ត្រង់ចំណុចទំបន់អូរក្រាំងអំបិល ស្ថិតក្នុងភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង មានរថយន្ត 1គ្រឿងម៉ាក Ford ប្រភេទ ១៨កៅអី ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2T-0199 អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងទីលំនៅមានដឹកអ្នកដំណើរចំនួន 06នាក់ ៖
1- សុខ ខា ភេទស្រី អាយុ 19ឆ្នាំ (របួសធ្ងន់)
2- សៀង ហៃ ភេទប្រុស អាយុ 20ឆ្នាំ (របួសស្រាល)អ្នកទាំងពីររស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។
3- វឿន ស្រស់ ភេទប្រុស អាយុ 29ឆ្នាំ ( របួសស្រាល )
4- ម៉ៃ មាច ភេទប្រុស អាយុ 35ឆ្នាំ (របួសស្រាល)អ្នកទាំងពីរ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។
5- ស៊ិន ភក្តី ភេទប្រុស អាយុ 19ឆ្នាំ (របួសស្រាល) រស់នៅភូមិប្រីយ៍ ឃុំទ្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
6- មិនស្គាល់ឈ្មោះ (របួសធ្ងន់)
មុនកើតហេតុរថយន្ត Ford បើកបរមកពីលិចទៅកើត មកដល់ចំណុចខាងលើបានបុករថយន្ត ម៉ាកហ៊ីយ៉ិនដាយ ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ3D-9186 មានសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ4A-5956 ពីក្រោយដែលកំពុងឈប់នៅខាងស្តាំ(កង់ម្ខាងនៅលើផ្លូវកៅស៊ូ និងកង់ម្ខាងទៀតនៅលើគ្រួសក្រហម) តៃកុងឡានបានគេចខ្លួន
ក្រោយហេតុការណ៍ប្រមាណ ២០នាទី រថយន្តម៉ាក Ford ឆ្លងចរន្ដអគ្គីសនី បានបង្កជាអគ្គីភ័យឆាបឆេះផ្នែកខាងមុខ បន្ទាប់ពីក្រុមអាជ្ញាធរ.ពលរដ្ឋ បានជួយយកអ្នករបួសចេញពីរថយន្តអស់ ចំណុចខាងលើនេះដោយសារតែចំណាត់ការរបស់សមត្ថកិច្ចបានអន្ដរាគមន៍ទាន់ពេលវេលា និងកិច្ចសហការផ្ដល់សេចក្ដីរាយការណ៍បានរហ័សពីមហាជនទេីបអ្នករបួសទាំងនោះត្រូវជួយសង្រ្គោះបន្ទាន់មកដល់មន្ទីរពេទ្យ ៕