ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP ៤នាក់នៅខេត្តកណ្តាលត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជាបន្តបន្ទាប់ដែលទៅទទួលផែនការធ្វើរដ្ឋប្រហារពីឧក្រិដ្ឋជនសមរង្ស៉ី

147

(កណ្ដាល)គិតត្រឹមថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះកម្លាំងនគរបាលខេត្តកណ្ដាលបានចាប់ខ្លួនអតីតថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន៤នាក់ហើយនិងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារផងដែរ។បុគ្គលខ្លះបានទៅចូលរួមទទួលផែនការធ្វើរដ្ឋប្រហារពីឧក្រិដ្ឋជនសមរង្ស៉ីនៅប្រទេសម៉ាឡេស៊ី។

មន្ដ្រីនគរបាលជាន់ខ្ពស់បានប្រាប់ថាជនទាំង៤នាក់នេះរួមមាន៖

*ទី១៖ឈ្មោះឈុនថៃតួនាទីអតីតជំទប់ទី១ឃុំព្រែកថ្មីស្រុកកោះធំ

*ទី២៖ឈ្មោះលីម៉េងឃៀងអតីតសមាជិកប្រតិបត្តិស្រុកស្អាង

*ទី៣៖ឈ្មោះលីលីនអតីតមេឃុំសំរោងធំស្រុកកៀនស្វាយ

*ទី៤៖ឈ្មោះផុនសុភាអតីតមេឃុំឈើខ្មៅស្រុកកោះធំ។

សម្រាប់បុគ្គលខ្លះត្រូវតុលាការចោទពីបទ«រួមគំនិតក្បត់» តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ការចោទប្រកាន់ខាងលើគឺពាក់ព័ន្ធនឹងអង្គហេតុ«រួមគំនិតក្បត់» ដែលពួកគេបានទៅជួបទណ្ឌិតសមរង្សីនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ដើម្បីទទួលផែនការអូសទាញចលនាប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាលក្រោមឧបាយកល«ផែនការនៃការវិលត្រលប់វិញរបស់ទណ្ឌិតសមរង្ស៉ី» នៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៩។

គួរជម្រាបថាមួយរយៈក្រោយនេះកម្លាំងសមត្ថកិច្ចចាប់ខ្លួនអ្នកពាក់ព័ន្ធការធ្វើរដ្ឋប្រហារនិងអ្នកទៅទទួលផែនការពីទណ្ឌិតសមរង្ស៉ីជាបន្ដបន្ទាប់។ប៉ុន្ដែក៏មានសកម្មជនមួយនៅពេលដឹងខ្លួនខុសក៏បានចូលសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ចជាបន្ដបន្ទាប់ដូចគ្នាផងដែរហើយក៏បានប្រកាសថាពួកគេនឹងបន្ដសកម្មភាពនេះទៀតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង