ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងប្រដាប់អាវុធទាំងមូល ត្រូវអនុវត្តន៍ម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ទៅតាមផ្លូវច្បាប់

35

ស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់យ៉ាងច្បាស់នៅនៅចំពោះមុខនាយទាហានថា កងកម្លាំងប្រដាប់អាវុធទាំងមូល មាន​ទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូ​លរួ​មថែ​រក្សាឲ្យបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការ​អភិ​វឌ្ឍ ហើយអនុវត្តន៍ម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ទៅតាមផ្លូវច្បាប់។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបែបនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ នៅវរសេនាតូចរថក្រោះ យោធភូមិភាគទី១ ដែលបានអញ្ជើញជួបសំណេះសំណាល ផ្ដាំផ្ញើសួរសុខទុក្ខ និងចែកអាវរងារ ដល់កងកម្លាំងប្រដាប់អាវុធចំនួន ១៣អង្គភាព នៅទិសយោធភូមិភាគទី១ ។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានមានប្រសាសន៍ អំពីការឆ្លងបន្ទាត់ក្រហមទាំង២ របស់ជនក្បត់ជាតិ សម រង្ស៊ី ដែ​លបន្ទាត់ក្រហមទី១ គឺមានគំនិតធ្វើរដ្ឋប្រហា​រ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយ​បន្ទា​ត់ក្រ​ហមទី២ គឺការប្រមាថមើលងាយព្រះមហាក្សត្រ ​មិ​នទទួ​លស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ។​
លោកវង្ស ពិសេន បានបញ្ជាក់ថា “ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងមូល មានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តន៍ម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមលក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ការហូបអំបុកសាមគ្គីជាតិ”៕

អត្ថបទដែលជាប់ទាក់ទង