បុរសម្នាក់ត្រូវគេសម្លាប់ ដៃជាប់ខ្នោះ ហើយឃាតករ ដុតសពកម្ទេចចោល ដើម្បីបំបាត់ភស្តុតាង
ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ដែលត្រូវគេសម្លាប់ ដៃជាប់ខ្នោះ ហើយឃាតករបាន ដុតសាកសពកម្ទេចចោល ដើម្បីបំបាត់ភស្តុតាង ដែលសមត្ថកិច្ច សន្និដ្ឋានថា ជាជនជាតិចិន។
រហរហូតដល់រសៀលថ្ងៃទី១៨តុលានេះសមត្ថកិច្ចមិនទាន់អះអាងពីមូលហេតុនៃអំពើឃាតកម្មនេះ និងអំពីតម្រុយនៃក្រុមជនដៃដល់នៅឡើយទេ សូម្បីតែអត្តសញ្ញាណជនរងគ្រោះ ក៏មិនទាន់ស្គាល់ជាក់លាក់ដែរ ព្រោះពេលនេះ កម្លាំកម្លាំងជំនាញកំពុង ស្រាវជ្រាវនៅឡើយ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ តុលា នេះថា សាកសពជាប់ខ្នោះដៃ ដែលត្រូវឃាតករព្រួតគ្នាសម្លាប់យ៉ាងឃោរឃៅ ហើយដឹកទៅទម្លាក់ចោលនៅក្បាលស្ពានដងទង់ នៅស្រុករតនមណ្ឌល នៅថ្ងៃទី១៧តុលា ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកទេស នៅរាជធានីភ្នំពេញហើយ។ លោកស្នងការរងបានបញ្ជាក់ថា មូលហេតុដែលត្រូវបញ្ជូនសាកសពនោះទៅកាន់នាយកដ្ឋានបច្ចេកទេស ព្រោះជនរងគ្រោះត្រូវបានសង្ស័យភាគច្រើនអាចជាជនជាតិចិន ដោយមានការស្នើសុំពីស្ថានទូតចិន ។
សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះ សាកសព ត្រូវបានក្លាស្សេតម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័យ ក្ក្នុងរាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូតចិន ហើយនាយកដ្ឋានបច្ចេកទេសនឹងធ្វើកោសល្យវិច័យបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ តុលា ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ផ្កាប់មុខទាំងដៃជាប់ខ្នោះដៃក្រពាត់មកក្រោយ នៅក្បែរក្បាលស្ពានដងទង់ ដែលស្ថិតនៅក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតន:មណ្ឌល ។ សាកសពនោះ ត្រូវគេដាក់ខ្នោះជាប់ដៃមកក្រោយ យកថង់ប្លាស្ទិកច្រកក្បាល ហើយ ត្រូវក្រុមឃាតករ យកភ្លើងដុតឆេះរោលខ្លោចរាងកាយ ស្ទើរមើលមិនយល់៕