ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជ​នជា​តិចិន៥នាក់ ពាក់ព័ន្ធបទល្មើសធ្វើទារុណកម្មចាប់ជំ​រិ​ត​ជនជា​តិចិនម្នាក់

85

ខេត្តព្រះសីហនុ៖ ក្នុងយុទ្ធនារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបង្ក្រាបក្រុមឧក្រិដ្ឋជន ដែលធ្វើសកម្មភាពល្មើសច្បាប់ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ18 តុលា 2019នេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានរំដោះយកបុរសជនជាតិចិន​មួយរូបដែលរងគ្រោះ ដោយក្រុមជ​នជា​តិចិនដូចគ្នា ចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្ម ក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួយសប្តាហ៍មកហើយ ស្ថិតនៅភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ម្តុំស្ថាននីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្ស័យចំនួន៥នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ប្រភពពីមន្ត្រីមូលដ្ឋានអោយដឹងថា ជនរងគ្រោះដែលរងរបួសពេញខ្លួន ត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តភ្លាមៗដែរ។ ប្រភពដដែលបង្ហើបប្រាប់ថា ក្រុមឧក្រិដ្ឋជនបានប្រើហឹង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ (បាយមួយកញ្ចប់300$ ទឹកសុទ្ធមួយដប100$) ។ នៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែម ជុំវិញករណីនេះ ទាំងអត្តសញ្ញាណ និងសាវតារដើមហេតុ ពីសមត្ថកិច្ចជំនាញនៅឡើយ ដោយរង់ចាំការសាកសួរស្រាវជ្រាវបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង