ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាចំការ​មីន​តាម​បណ្តោយ​ព្រំ​ដែនកម្ពុជា-ថៃ​ មិនទាន់បានបោសសម្អាតនៅឡើយ​

72

ព្រំ​ដែនកម្ពុជា-ថៃ​ ៖ ចំការមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនទាន់បានបោសសម្អាតនៅឡើយ​ ​និងបានបង្កគ្រោះថ្នាក់ជាហូរហែរ ជាពិសេសតំបន់ច្រករបៀងតូចៗ​ដែលពលករ​ ឬប្រជាពលរដ្ឋ​ខ្លះ បានដើរចូលចំការមីនទាំងនោះ។
ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលទាំង២​ អង្គភាពCMAC និងអង្គភាពTMAC កំពុងសម្របសម្រួលខាងការងារបច្ចេកទេស និងផ្លាស់ប្តូរពិសោធន៍​ ក្នុងការសហការជាមួយគ្នា​ ដើម្បីពិនិត្យលទ្ធភាពជំរុញការបោសសម្អាតគ្រាប់មីនទាំងនោះ។

បើតាមរយៈការផ្សព្វផ្សាយលើផេកហ្វេសប៊ុក លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១៨ខែតុលា បានថ្លែងថា កន្លងទៅថ្មីៗនេះ​ ភាគីថៃ​រួមមានក្រសួ​ងកា​រពារថៃ ដែលអនុវត្តន៍បទបញ្ជាដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ​ (TMAC)​ និងក្រសួងការពារជាតិកម្ពុជា​អនុវត្តន៍ប្រតិបតិ្តការដោយCMAC ក្រោយការដឹកនាំរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ​ ដែលមានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២ ជាសហប្រធាន។

លោកបានបន្តថា ចំការមីនតាមបណ្តោយព្រំដែននេះ​ បានបង្កគ្រោះថ្នាក់ជាហូរហែរមកហើយ ជាពិសេសតំបន់ច្រករបៀងតូចៗ​ដែលពលករ​ ឬប្រជាពលរដ្ឋខ្លះបានដើរចូលចំការមីនទាំងនោះ។

លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលទាំង២​ អង្គភាពCMAC និងអង្គភាពTMAC កំពុងសម្របសម្រួលខាងការងារបច្ចេកទេស និងផ្លាស់ប្តូរពិសោធន៍​ ក្នុងការសហការជាមួយគ្នា​ ដើម្បីពិនិត្យលទ្ធភាពជំរុញការបោសសម្អាតគ្រាប់មីនទាំងនោះ​ ព្រោះថា​នៅចំពោះមុខនេះ នៅតែមានចំការមីនយ៉ាងច្រើននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ មិនទាន់បានបោសសម្អាតនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង