ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តកំពត ចេញដីការ ឃុំខ្លួនជនល្មើស៣នាក់ ចាប់រំលោភបូក លើស្ដ្រីជនជាតិបារាំង 

51

 

កំពត ៖ ជនល្មើសចំនួន៣នាក់ ដែលធ្វើសកម្មភាពរំលោភបូក ស្ដ្រីជនជាតិបារាំងម្នាក់បានសម្រេច ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត លោក គាំ គង្គា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

សូមជម្រាបថា ជនដៃដល់៣នាក់ ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំង នៅក្រុងកំពត ខេត្តកំពត ត្រូវកម្លាំងនគរបាលខេត្តកំពត តាមចាប់ខ្លួនបានហើយ នៅថ្ងៃទី១៥ និងទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រោយរត់ទៅលាក់ខ្លួននៅលើភ្នំបូកគោ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ដោយសហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ សមត្ថកិច្ចបានចាប់ម្នាក់ ហើយជនដល់ក៏បានសារភាព និងប្រាប់ពីតម្រុយបន្ថែមចំពោះបក្ខពួក២នាក់ទៀត ដែលរត់គេចខ្លួន ទើបកម្លាំងប្រើប្រាស់វិធានការជំនាញ ឈានដល់ចាប់ខ្លួនបានតែម្ដង។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ១៖ ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល ២៖ ឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ មុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ និង៣៖ ឈ្មោះ ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត មុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ។

សូមជម្រាបថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្ត យកទៅចាប់រំលោភបូក (ក្នុងឡាន) នៅតាមផ្លូវចាក់បេតុង រួចចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត។ ក្រោយមកក្រុមជនដៃដល់ បានទម្លាក់ចុះរងគ្រោះចុះក្រោយ រួចគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង