ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកវាយសី១៧៨នាក់ចូលរួមការប្រកួត វាយសីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩

83

ភ្នំពេញ៖សមាគម-ក្លិបកីឡាវាយសីក្នុងរាជធានី-ខេត្តចំនួន១៨នៅទូទាំងប្រទេសកម្ពុជាអញ្ជើញចូលរួមការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីលានវាយសីពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញរៀបចំសហព័ន្ធកីឡាវាយសីកម្ពុជាក្រោមការឧបត្ថម្ភថវិកាពីក្រសួង អប់រំ យុវជន និងកីឡា។

លោកឧត្តមសេនីយ៍ទោជាម សុភា អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយសីកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះសហព័ន្ធបានសម្រេចដាក់វិញ្ញាសាប្រកួតចំនួន២ធំ គឺ វិញ្ញាសាឯកត្តជនបុរស -នារី និងវិញ្ញាសាវាយគូបុរស -នារី។ វិញ្ញាសាឯកត្តជនបុរស -នារី ៖រួមមានបុរសអាយុ ១៥ឆ្នាំឡើង (Senior) ៖ វាយទោល ( កើតមុន ឬនៅឆ្នាំ២០០០) យុវជនអាយុក្រោម១៨ឆ្នាំ ៖វាយទោល(កើតក្រោយ ឬនៅឆ្នាំ២០០១) យុវជនអាយុក្រោម១៦ឆ្នាំ (៖ វាយទោល (កើតក្រោយ ឬនៅឆ្នាំ២០០៣) យុវជនអាយុក្រោម១៥ឆ្នាំ៖ វាយទោល (កើតនៅឬក្រោយឆ្នាំ២០០៥ ចំពោះនារីអាយុក្រោម១៨ឆ្នាំ៖ វាយទោល (កើតនៅ ឬក្រោយឆ្នាំ២០០១)។

លោកបានបន្តថា សម្រាប់វិញ្ញាសាវាយគូបុរស -នារី៖ បុរសអាយុ ១៥ឆ្នាំឡើង (Senior) ៖ វាយគូ (កើតមុន ឬនៅឆ្នាំ២០០០) យុវជនអាយុក្រោម១៨ឆ្នាំ៖ វាយគូ (កើតក្រោយឬនៅឆ្នាំ២០០១) យុវជនអាយុក្រោម១៦ឆ្នាំ៖ វាយគូ (កើតក្រោយ ឬនៅឆ្នាំ២០០៣) ចំណែកនារីអាយុ១៩ឡើង(Senior) ៖ វាយគូ ( កើតក្រោយ ឬនៅឆ្នាំ២០០៣)ដោយមាន កីឡាករ-កីឡាការិនីចំនួន១៧៨នាក់ក្នុងនោះកីឡាការនី៣១នាក់ ព្រមទំាងគ្រូបង្វឹក៥០នាក់ និងមានក្លិបចូលរួមចំនួន១៨។ 

លោកបានបន្តថា ការប្រកួតនេះធ្វើឡើងក្នុងគោលដៅបំផុសគ្រៀងគរផ្សព្វផ្សាយ អភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជា អោយរីកចំរើន ដើម្បីផលិតបាននូវធនធាន ឆ្នើមល្អសម្រាប់សហព័ន្ធក្នុងការត្រៀមប្រជែង ដណ្តើមមេដាយពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង