ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជាង៦០នាក់ ស្លាប់ និងរបួសជាច្រើននាក់ ក្នុងការបំផ្ទុះគ្រា​ប់បែ​កនៅ​ព្រះវិហា​រអា​ហ្គានីស្ថាន

67

មនុស្សចំនួន​ ​៦២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរ​បួ​ស ក្នុងអំឡុងការវាយប្រហារដោយ​បំ​ផ្ទុះគ្រាប់​បែក​កាលពីថ្ងៃ​សុក្រ​ម្សិល​មិញនេះ ខណៈដែលអ្នកកាន់សាសនាកំពុង​ប្រ​មូល​ផ្តុំគ្នាបួ​ងសួង នៅក្នុង​ព្រះវិ​ហារ ស្ថិតក្នុងប្រទេសអាហ្គានីស្ថាន​។

ការវាយប្រហារកើតឡើងនៅក្នុងខេ​ត្ត​ Nangarhar ភាគខាងកើតប្រទេ​ស​។

រហូតមកដល់ពេលនេះ មិនទា​ន់​មាន​ក្រុមណាមួយចេញមុខអះអាងពីការវាយប្រហារ​រ​បស់​ពួកគេ​ឡើយ។

ការវាយប្រហា​រដ៏​កក្រើ​កនេះ​កើតឡើ​ងតែមួយ​ថ្ងៃប៉ុណ្ណោះ ក្រោយពេលអង្គការសហប្រជាជាតិ​បា​ននិ​យាយថា​ ចំនួនជនស៊ីវិ​ល​ស្លាប់​នៅក្នុងប្រ​ទេស​ញាំញីដោ​យសង្រ្គា​មកើនឡើងយ៉ាងខ្លាំងមិនធ្លាប់​មា​នពី​មុន​មក។

បើតាមរបាយការណ៍របស់​អ​ង្គការ​សហប្រ​ជាជាតិ ជនស៊ីវិលចំនួន ១.១៧៤នាក់ ត្រូវបានសម្លាប់ នៅក្នុងចន្លោះខែកក្កដា​ ​និងកញ្ញា។

លោក Attaullah Khogyani អ្នកនាំពាក្យ​រ​បស់​អភិ​បាលខេត្តខា​ងលើ​ បានថ្លែងប្រាប់ BBC ថា មនុស្សយ៉ាងតិច ៦២​នាក់​បា​នស្លាប់ និង ៣៦នាក់បានរងរបួស​ នៅក្នុងការវាយប្រហារលើអ្នកបួង​សួ​ង។​

អ្នកឃើញហេតុការណ៍បាននិយាយថា ​ពួ​កគេបានឮសំឡេ​ងផ្ទុះ​លាន់​កក្រើក មុនពេលដំបូលព្រះវិហារបា​ក់​ស្រុត​។ គ្រឿងផ្ទុះជាច្រើនត្រូវបានគេជឿ​ជា​ក់ថា បានប្រើប្រាស់ក្នុងការវាយប្រ​ហា​រនោះ៕

អត្ថបទដែលជាប់ទាក់ទង