ឃាត់ខ្លួនមនុស្ស៨នាក់ ជួញដូរសារធាតុញៀន
ខេត្តកណ្ដាល៖ នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកកណ្ដាលស្ទឹង ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ៨នាក់ ជាបន្ដបន្ទាប់គ្នា ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១៦និងនិង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា៖ ជនសង្ស័យមានគ្នា៨នាក់ ទី១-ឈ្មោះ ជីម ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ទី២-ឈ្មោះ សឿន ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ ។ (ជនសង្ស័យទី១ និងទី២ មានទីលំនៅ ភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង) ។ ទី៣-ឈ្មោះ អួន សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ។ ទី៤-ឈ្មោះ ខុម ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ។ ទី៥-ឈ្មោះ ដា វណ្ណដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ។ ទី៦-ឈ្មោះ យូ ចាន់ដារ៉ា ហៅតាល់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធស្រុក កណ្ដាលស្ទឹង ។ ទី៧-ឈ្មោះ អិន ថាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង និង៨-ឈ្មោះ ធី វត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្ដថា៖ ក្នុងប្រតិបត្ដិការនេះ នគរបាលបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនចំនួន ១១កញ្ចប់ ម៉ូតូ ១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ២គ្រឿង ទូរស័ព្ទដៃ ៤គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕