ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ម្នាក់​ ពី​បទ​ បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជារ​ មិន​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​

79

ភ្នំពេញជនសង្ស័យម្នាក់បើកបរដោយធ្វេសប្រហែសខ្ជីខ្ជារមិនប្រុងប្រយ័ត្នមិនគោរពកាតព្វកិច្ចបណ្តាលឲ្យស្លាប់អ្នកដទៃត្រូវបានលោកវ៉ាន់សែនវិសុទ្ធចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៧២២៥ចុះថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩

ជនសង្ស័យដែលសមត្ថកិច្ចនាំទៅឃុំខ្លួនឈ្មោះសយចន្ទរស្មីភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមេកាផ្ទះសំណាក់ទីកន្លែងកំណើតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៣ផ្លូវលំភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ

សូមបញ្ជាក់ថាជនសង្ស័យបានប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខប្រសព្វផ្លូវបេតុងនាងមច្ឆាសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩ក្នុងបទល្មើសព្រហ្មទណ្ឌមានចែងផ្តន្ទាទោសតាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

អត្ថបទដែលជាប់ទាក់ទង