ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សនយោបាយ ដែលមានលេខរៀងទី២០ ឱ្យបានគ្រប់ៗគ្នា

106


ភ្នំពេញ៖កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោកនុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ រួមជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខណ្ឌ រួមជាមួយក្រុមការងារ គណបក្សសង្កាត់ សាខាបក្សភូមិ នៅសង្កាត់ដង្កោ បានចុះឃោសនារកសម្លេងឆ្នោត សំណេះសំណាល ផ្សព្វផ្សាយ និងបិទខិត្តបណ្ណគោលនយោបាយគណបក្ស តាមខ្នងផ្ទះប្រជាពលរដ្ឋ និងសមាជិកបក្ស។ក្នុងនោះលោកប្រធានគណបក្សខណ្ឌដង្កោ បានលើកឡើងថា៖ដើម្បីរក្សាបានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍប្រទេសជាតិបន្តទៅមុខទៀត សូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សនយោបាយ ដែលមានលេខរៀងទី២០ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង