ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការគុនដាវថា វៀតណាមខ្លាំងជាងគេ ក្នុងតំបន់អាស៊ាន

88


ភ្នំពេញ៖លោកសុខ អាងអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រាប់ឲ្យដឹង
ថា សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ លើប្រភេទកីឡាគុនដាវ ប្រទេសវៀតណាមជា
ប្រទេសដែលខ្លាំងជាងគេ ។
លោកបន្តថា វៀតណាមធ្លាប់ឆ្លងផុតវគ្គជម្រុះ កីឡាអូឡាំពិកបានចំនួន៣លើកជាប់ៗគ្នា
ហើយក្រៅពីនោះ ប្រទេសសឹង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃក៏ខ្លាំងដែរ ។សម្រាប់កីឡាគុន
ដាវកម្ពុជា ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានា នៅក្រៅប្រទេសជាច្រើនមែន តែជួនក៏បានលទ្ធ
ផលល្អជួនក៏មិនសូវបានល្អដែរទេ ។
សព្ធថ្ងៃនេះគុនដាវកម្ពុជាបង្វឹក ដោយគ្រូជនជាតិបារាំង គឺលោកBruno Gaby ដែលលោក
បានមកជួយបង្ហាត់ដល់កីឡាករ កីឡាការិនីកម្ពុជាអស់ជាច្រើនខែមកហើយ ។បន្ទាប់ពីហាត់
ជាមួយគ្រូបារាំងមកកីឡាគុនដាវកម្ពុជា មានការរីកចម្រើនខ្លាំងគ្រាន់បើ ។
សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសសឹង្ហបូរី នាចុងខែវិច្ឆិកា
ខាងមុខនេះសហព័ន្ធកីឡាគុនដាវកម្ពុជា នឹងបញ្ជូនកីឡាករ៣រូប និង កីឡាការិនី៣រូបទៅចូល
រួមប្រកួត ។
កីឡាករទាង៣រូបនោះ មានកីឡាករហុង តាំងជីន កីឡាករសារឿន ស័កនុ និង កីឡាករ
វ៉ាហ្គ អូមិញស្គីហ្វ្រេនធីសិដ្ឋ ប៊ូល ។សូមបញ្ជាក់ថា កីឡាករ វ៉ាហ្គ អូមិញស្គីហ្វ្រេនធីសិដ្ឋ ប៊ូល
រូបនេះជាកូនកំព្រា ហើយគេហ្វឹកហាត់កីឡាគុនដាវនេះ នៅអាមេរិកតែម្ដង ។ការមកចូលរួមប្រ
កួតកីឡាស៊ីហ្គេមនេះ គ្រូបង្វឹកជនជាតិអាមេរិករបស់គេ ក៏មកជាមួយដែរ ។
ចំពោះកីឡាការិនី៣រូបវិញនោះមានកីឡាការិនីយី លីហ្សា កីឡាការិនីសន និច និងកី
ឡាការិនីឆាយ លីនលី ។វិញ្ញាសាដែលកម្ពុជា ត្រូវលេងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះមាន
ដាវធំឯកត្តជន និង ក្រុម ដាវតូចឯកត្តជន ដាវកាប់ឯកត្តជន និងក្រុម ។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ មានប្រទេសចំនួន១០ចូលរួម លេងកីឡាគុនដាវនេះគឺ
មានតែប្រទេសទីម័រខាងកើតប៉ុណ្ណោះ ដែលមិនទាន់មានប្រភេទកីឡានេះ ៕

អត្ថបទដែលជាប់ទាក់ទង