ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះ​មហា​ក្សត្រ យាងពីកម្ពុជា ទៅចូ​លរួម​ពិធីរា​ជាភិ​សេក ព្រះចៅអធិរាជថ្មី រ​បស់​ជប៉ុ​ន

176

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស​ត្រ​នៃព្រះរា​ជាណា​ចក្រក​ម្ពុជា ទ្រង់យាងចាកចេញពីកម្ពុ​ជា​ ដើម្បីចូលរួមពិធី រាជាភិសេ​ក​ ​ព្រះចៅ Naruhito ដែលជាព្រះចៅអធិ​រាជថ្មី​រប​ស់​ប្រទេ​សជប៉ុ​ន។

ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវកា​រ​របស់​ព្រះ​ចៅ អធិរាជថ្មីរបស់ជប៉ុន​ នឹង​ធ្វើឡើង​តាម​ប្រពៃ​ណីជប៉ុន នៅថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ព្រះចៅអធិរា​ជជប៉ុនថ្មី Naruhito បានឡើងគ្រ​ង​រាជ​សម្ប​ត្តិ Chrysanthemum Throne កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពី​ព្រះ​បិតារ​បស់​ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ​ដោ​យសារ​តែប​ញ្ហាព្រះរា​ជសុ​ខ​ភាព។

ព្រះចៅ Akihito ​គឺ​ជាព្រះចៅអធិរាជជប៉ុនទី១២៥​ ​ហើយទ្រង់បានក្លាយជាព្រះចៅអធិ​រា​ជជ​ប៉ុនដំ​បូង​គេបំ​ផុត ដែលដាក់រាជ្យក្នុ​ងរ​យៈ​ពេលជាង២០០ឆ្នាំមក​នេះ​។

ចំណែកឯព្រះចៅអធិរាជជប៉ុ​ន​ថ្មី Naruhito បានចាប់ផ្ដើមរជ្ជ​កា​ល Reiwa របស់ព្រះអង្គជាផ្លូវ​កា​រ ​ក្នុងនាមជាព្រះចៅ​អ​ធិ​រាជ​ជប៉ុ​នទី១២៦ កាលពីថ្ងៃទី​៣ ខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង