ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ១គ្រឿងឡើងវ៉ារថយន្តធំ ទៅបុកម៉ូតូមួយគ្រឿងទៀតមកពីទិសផ្ទុយគ្នា បណ្តាលឱ្យខ្ទាតអ្នករួមដំណើរចូលក្រោមកងរថយន្តបណ្តាលឱ្យស្លាប់និងរបួសធ្ងន់២នាក់

51

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅលើផ្លូវលេខ២៦៨៦ ចន្លោះKm១៣-១៤ កាលពីវាលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់មនុស្ស ១ នាក់និងរបួសធ្ងន់ ២ នាក់។
លោក វរសេនីយ៍ទោ ធូ សុភា ការិយាល័យចរាចរណ៍ខេត្ត បានឱ្យដឹងថា
១-អ្នកបើកបរម៉ូតូឈ្មោះ យួន ឡេង ភេទស្រី អាយុ ២៣ ឆ្នាំ (របួសសធ្ងន់) មុខរបរ​បុគ្គលិកក្រុមហ៊ុនការសីុណូ (មិនមួកសុវត្តិភាព) រស់នៅភូមិអួរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 សេរីឆ្នាំ​២០១៩ ពាក់ស្លាកឧត្តរមានជ័យ​1D-1606 បើកបរពីលិច ទៅកើត
២-អ្នករួមដំណើឈ្មោះ ទិត្យ សុខេង ភេទ ស្រី អាយុ ២០ ឆ្នាំ (មិនពាក់មួកសុវត្តិភាព) រស់នៅក្នុងភូមិទួលដាលា ឃុំត្រពាំងប្រីយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យស្លាប់។
៣-អ្នកបើកបរម៉ូតូស្គុបពីឈ្មោះ ហាន កៃ ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅក្នុងភូមិត្រពាំងត្រាវ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (របួសធ្ងន់បាក់ជើងជើងឆ្វេង)។

រីឯអ្នកបើករថយន្តធំឈ្មោះ ពៅ ភ័ស្ស ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរអ្នកបើកឡាន រស់នៅក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរថយន្តម៉ាកពុយសូ ពណ៌ប្រផេះ សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7512 (ក្បាល) កំពង់ចាម 4A-0547(កន្ទុយ) ។

លោក វរសេនីយ៍ទោ ធូ សុភា បានបន្តទៀតថា ទិសដៅពីលិច ទៅកើត ស្ថានភាពផ្លូវ:ផ្លូវត្រង់ មូលហេតុ:ម៉ូតូហុងដាឌ្រីមឡើងវ៉ារថយន្តធំទៅបុកជាមួយម៉ូតូស្គុបពី មកពីទិសផ្ទុយ ខ្ទាតអ្នករួមដំណើរចូលក្រោមកងរថយន្តខាងក្រោយប៉ែកខាងឆ្វេងបណ្តាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។

បច្ចុប្បន្ន អ្នករងរបួស២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តនិងវត្ថុ​តាងត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចណ៍ខេត្តដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង